តារា

ដូចគ្នាបេះដាក់ ! គ្រប់គ្នា ភ្ញាក់ព្រឺត ក្រោយឃើញ អ៊ីវ៉ា និងប្អូនស្រី នាំគ្នា ស្លៀកមួយឈុតនេះ ដល់ថ្នាក់ អ្នកខ្លះយល់ច្រឡំថា…

~

ឃីន ស្រីនាថ ហៅ អ៊ីវ៉ា គឺជា តារាចម្រៀង ដ៏ល្បីម្នាក់ ប្រចាំផលិតម្ម សាន់ដេ បទជាច្រើនរបស់ តារាចម្រៀងវ័យក្មេង ស្រស់ស្អាតម្នាក់នេះ ទៅតែឆក់យកបេះដូងអ្នកស្តាប់ដដែល មិនចេះធុញទ្រាន់ឡើយ មានដូចជាបទ លួងអូន, ទឹកអប់មានពិស, អ្នកម្តាយកំសត់, មានអ្វីៗមិនស្មើរមានបង, ស្រលាញ់គ្នាជាផ្លូវការ ព្រមទំាងនៅមានបទចម្រៀងជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។

~

ជាញឹកញាប់ណាស់ តារាចម្រៀង អ៊ីវ៉ា រូបនេះ តែងតែមានដំណើរកម្សាន្ត លំហែកាយមួយ ជាមួយ ប្អូនស្រីរបស់ខ្លួន ទៅកាន់ទីកន្លែងផ្សេងៗ ក្នុងឈុតសំលៀកបំពាក់ ដូចគ្នា ដល់ថ្នាក់អ្នកខ្លះយល់ច្រឡំថាជាកូនភ្លោះ ព្រោះមើលមួយភ្លែតទៅ ពិតជាមានមុខមាត់ដូចគ្នាណាស់។

~

ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ គេប្រទះឃើញ អ៊ីវ៉ា និងប្អូនស្រី នាំគ្នា ស្លៀកសំលៀកបំពាក់មួយឈុតដូចគ្នាទៀតហើយ ដល់ថ្នាក់ធ្វើឲ្យអ្នកខ្លះយល់ច្រឡំថាជាកូនភ្លោះ។ អ៊ីវ៉ា បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “បងប្អូនក៏ដូចពួកម៉ាក ១ណាកាច ១ណាស្លូត..?”។

~

ក្នុងនោះ មានហ្វេនៗខ្លះទៀត បានចូល comment ថា ៖ បងប្អូន ហើយបងអ៊ីវ៉ាស្លូត, ភ្លោះមែន អាយដល, ច្រឡំគ្នាហើយចែ, មុខដូចបងប្អូនភ្លោះ, ដូចភ្លោះអ៊ីចឹងចែ, កាចទំាងពីរ, ច្បាស់ណាស់ថាចែ អ៊ីវ៉ា កាចជាង, មុខដូចគ្នាម្លេះសបង កូនកាត់ទេដឹងបង?, ច្រឡំគ្នាបាត់។ តោះដើម្បីជ្រាប កាន់តែច្បាស់ សូមមើលរូបភាពខាងក្រោមនេះ ៖

~

~

~

~

~

~

~

~

~

~

~

Comment here