ហោរាសាស្រ្ត

ឆុតណាស់! ចាប់ពីថ្ងៃនេះទៅរហូតដល់ចុងអាទិត្យនេះ ​ឆ្នាំ​​ទាំង​៧​​លាភផ្ទួនលុយ​ចូល​មិនដាច់

~

មហា​សំណាង279$ មហា​ឆ្នាំ​ទាំង​៧ ម្សាញ់ មមែ វក ច មមី រកា ថោះ មាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្លាំង មាន​លាភ មាន​លុយ​ចាំង​ចូល​ក្នុង​ជីវិត​ហូរហៀរ

និង​បាន​សម្រេច​ជោគជ័យ​ទាំង​ការងារ​តាម​ស្ថាប័ន ការងារ​ជួញដូរ និង​ការងារ​រក​ទទួលទាន​មាន​លាភ មាន​លុយ​ចូល​មក​ផ្ទួន​ៗ ប៉ង​អ្វី​នឹង​បាន​សម្រេច​ដូច​បំណង​ប្រ​ថ្នា ។

~

ឆ្នាំម្សាញ់ ពណ៌​នាំ​លាភ ក្រហម ដប់​ថ្ងៃ​ទៀត​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱ

កាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

~

ឆ្នាំមមែ រាសី​ឡើង​ខ្ពស់ត្រដែត​ប្រកប​កិច្ចការ​អ្វី​តែង​ហុច​ផល​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ យ៉ាង​យូរ​ដប់​ថ្ងៃ​ទៀត​ជា​វេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​អ្វីមួយ​ទោះជា​ការងារ​ឯកជន​ឬ​ការងារ​ក្រុមហ៊ុន​តែង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​

ជា​ឱកាសល្អ​ប្រពៃ​ណាស់​លាភ​លុយ​ហូរ​ចូល​ដូច​ចាក់ទឹក ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

~

ឆ្នាំវក ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ ដប់​ថ្ងៃ​ទៀត​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ មាស ប្រាក់​ហោះ​ចូល​ផ្ទះ​ហូរហៀរ ។

~

ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​នឹង​គ្នា​ជា​និច្ច ។

~

ឆ្នាំច ពណ៌​នាំ​លាភ ទឹកក្រូច ចាប់ពីថ្ងៃនេះទៅរហូតដល់ចុងខែធ្នូ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ ឯ​ការងារ​តាម​អង្គភាព ស្ថាប័ន ការងារ​ឯកជន

~

ការងារ​តាម​ក្រុមហ៊ុន​ជោគជ័យ​កាន់តែ​ខ្លាំង ទទួលផល​កាន់តែ​ខ្ពស់ ។ រីឯ​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ អ្នក​មិន​ទាន់​មាន​គូគាប់​ក៏​ដល់​គូជីវិត​នៅ​ចុងខែ​នេះ ។

~

ឆ្នាំមមី រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ មិន​ហួស​ពី​ដប់រ​ថ្ងៃ​ទៀត​ទេ​លោក​អ្នកមាន​លាភ​មាន​ជ័យ មានសំណាង​ខ្ពស់ មាស ប្រាក់​ហូរ​ចូល​ណែន​ៗ​ផ្ទះ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

~

ឆ្នាំរកា លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​កំណត់​ថា អ្នក​កើត​ឆ្នាំ​នេះ​ដប់​ថ្ងៃ​ទៀត​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ និង​សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ ។

~

ឆ្នាំថោះ ជា​អ្នកមាន​សិរី​មង្គល​រាសី​ឡើង​ខ្ពស់ត្រដែត ពណ៌​នាំ​លាភ​ស ដប់​ថ្ងៃ​ទៀត​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ​បើ​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​សម្ព័ន្ធភាព ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ៕

Comment here