ហោរាសាស្រ្ត

លាភធំណាស់! បើក្នុងផ្ទះអ្នកមានឆ្នាំទាំង៤នេះ ដូចមានពេជ្រមួយពាងក្នុងផ្ទះអញ្ចឹង!!

~

ឆ្នាំផ្សេងៗ មានសំណាងទទួលបានលាភតាមពេលផ្សេងៗទៅតាមវាសនាខ្លួន តែពិសេសសម្រាប់ខែកុម្ភៈនេះ ផ្ទះណាដែលមានមនុស្សកើតឆ្នាំទាំង៤នេះ ញញឹមទុកអោយហើយទៅ អ្នកប្រៀបដូចជាមានពេជ្រមួយពាងអញ្ចឹង! តោះ! មើលទាំងអស់គ្នា តើមានឆ្នាំអ្វីខ្លះទៅ?

~

ឆ្នាំជូត
នៅឆ្នាំនេះ លាភសំណាងរបស់អ្នកនឹងចា ប់ផ្តើមប្រែប្រួល ដោយវាអាចនឹងឡើងខ្ពស់។ អាស្រ័យហេតុនេះហើយ នៅពេលដែលឈានចូលដល់ឆ្នាំក្រោយភ្លាម មុខរបរអ្នកនឹងមានភាពរីកចម្រើនទៅមុខ ដោយអ្នកអាចទទួលបានចំណូលដែលនឹងនរមួយ។ ចំពោះអ្នកដែលគ្មានគូ នៅពាក់កណ្តាលឆ្នាំក្រោយ អ្នកនឹងអាចមានគូនឹងគេដែរ។

~

ឆ្នាំរការ
នៅឆ្នាំនេះដែលជាឆ្នាំ២០២១ អ្នកនឹងអាចទទួលបានភាពជោគជ័យគ្រប់រឿង ដោយអ្នកចង់បានខ្យល់គឺបានខ្យល់ ចង់បានភ្លៀងគឺបានភ្លៀង ចង់បានលុយគឺបានលុយ។ ម្យ៉ាងទៀតអ្នកនឹងមានលាភដែលអាចគ្របដណ្តប់សំណាងអាក្រក់ទាំងអស់។ ទ្រព្យអ្នកនឹងកើនឡើងច្រើនជាងឆ្នាំមុនៗទៅទៀត។

~

ឆ្នាំមមែ
នៅឆ្នាំនេះ លាភអ្នកនឹងអាចមានច្រើនជាងឆ្នាំនេះ។ ចំពោះមុខរបរ និងការបណ្តាក់ទុនរបស់អ្នកវិញនឹងមានភាពរលូនទៅមុខ ដោយអាចទទួលបានលទ្ធផលល្អ។ ពាក់កណ្តាលឆ្នាំនេះជាឱកាសល្អក្នុងការធ្វើការបណ្តាក់ទុនដើម្បី ពង្រីកទ្រព្យរបស់អ្នក។

~

ឆ្នាំច
នៅឆ្នាំ២០២១នេះ ការងារ និងការរស់នៅរបស់អ្នកនឹងមានការផ្លាស់ប្តូរធំ ដោយនៅពេលដែលអ្នកធ្វើការគឺគ្មានអ្វីមករារាំងអ្នកបានឡើយ។ អ្នកក៏អាចទទួលបានប្រាក់ពីការបណ្តាក់ទុនដែរ៕

~

~

~

~

~

Comment here