តារា

កូនប្រុសពៅលោក ព្រាប សុវត្ថិ គឺ សុវត្ថិ សិរីវុឌ្ឍ ប្រកាសចាកចេញពីផលិតកម្មរស្មីហង្សមាស

~

កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិភពលោកសិល្បៈ ក្រោយពេលកូនប្រុសពៅរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺលោក សុវត្ថិ សិរីវុឌ្ឍ បានធ្វើការប្រកាសនៅលើគណនី TikTok របស់លោកថា លោកបានឈប់ពីផលិតកម្មរស្មីហង្សមាស ហើយងាកមកផលិតបទចម្រៀងថ្មីៗបង្ហោះនៅលើគេហទំព័រ Youtube វិញ។

~

ការដើរចេញពីផលិតកម្មរស្មីហង្សមាសរបស់លោក សុវត្ថិ សិរីវុឌ្ឍ ដែលជាកូនប្រុសពៅរបស់លោក ព្រាប សុវត្ថិ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយគេនៅមិនទាន់ដឹងទេថា កូនប្រុស២នាក់ទៀតរបស់លោក ព្រាប សុវត្ថិ នឹងចាកចេញពីផលិតកម្មរស្មីហង្សមាសដែរឬយ៉ាងណា? គួរបញ្ជាក់ផងដែរថា កូន​ប្រុស​ទាំង​៣ ​របស់​លោក​ ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ បានក្លាយជាតារា​ចម្រៀង​ពេញសិទ្ធិនៅផលិតកម្មហង្សមាសតាំងពីឆ្នាំ២០១៨ ដោយទទួលបានប្រជាប្រិយភាពមិនចាញ់លោកឪពុកប៉ុន្មានឡើយ៕

~

~

~

~

~

~

@vuth1234ខ្ញុំបាទ សុវត្ថិ សិរីវុឌ្ឍ (Sovath Sereyvuth ) នឹងត្រៀមចេញបទចម្រៀងថ្មីៗនៅក្នុង youtube របស់ខ្ញុំផ្ទាល់ដែលមានឈ្មោះថា Sovath Sereyvuth ។♬ original sound – Sovath Sereyvuth

~

Comment here