តារា

ចង់លើសជាតិស្ករក្រោយបានមើល ដួង ម៉ានិច និងបុត្រ លេងស្វីតៗបែបនេះជាមួយគ្នា (មានវីដេអូ)

~

ភ្នំពេញ ៖ ជាការពិតណាស់ដែលប្រិយមិត្ត និងបងប្អូនដែលតែងតែតាមដានសង្គមហ្វេស ប៊ុក ពិតជាបានស្គាល់ច្បាស់ នៅទំនាក់ទំនងស្នេហាខុសជំនាន់របស់អ្នកសិល្ប:មួយគូរ រវាងតារាចម្រៀងប្រុសវ័យក្មេងដ៏ស្រស់សង្ហា គឺលោក ថៃ អតិជាតិបុត្រ និងតារាសម្តែងដ៏ឆ្នើម គឺ កញ្ញា ដួង ម៉ានិច ដែលបានសាងជាចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គម ក៏ដូចជានៅក្នុងជួរអ្នកសិល្ប:តែម្តង។

~

ដោយឡែកកាលពីពេលថ្មីៗនេះ នៅក្នុងវីដេអូ Mukbang ញុាំអាហារជុំគ្នារវាងអ្នកទាំងពីរ បានធ្វើឲ្យហ្វេនៗកាន់តែផ្ទុះការភ្ញាក់ផ្អើល ចំពោះទំនាក់ទំនងស្នេហា ចាក់ទឹកមិនលិចរបស់អ្នកពីរ ហើយនៅក្នុង Caption នៃវីដេអូទៀតសោតក៏បានបង្ហោះយ៉ាងដូច្នេះថា៖ទឹកត្រី ប្រៃ តែពេលជ្រលក់ទៅផ្អែមព្រោះហេតុអ្វី?
ពាក្យដែលមានអត្ថន័យមួយឃ្លានេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ហ្វេនៗ មកលើទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ដោយមិនប្រកាន់អាយុ និងការរិះគន់មួយចំនួនពីសំណាក់មតិសាធារណជនមួយចំនួនឡើយ។

~

គួររំលឹកផងដែរថា ទំនាក់ទំនងស្នេហាខុសជំនាន់ដ៏សែនផ្អែមល្អែមរវាង ថៃ អាតិជាតិបុត្រ និងដួង​ ម៉ានិច ត្រូវបានលោកទម្លាយពីអារម្មណ៍ស្នេហារបស់លោក នៅក្នុងកម្មវិធី អញ្ចឹងហ្អេ រហូតដល់បានធ្វើឲ្យហ្វេនៗមានការកោតសរសៀរយ៉ាងខ្លាំងពីចំណងស្នេហារបស់លោក៕ប្រភព៖ khmerload

~

~

~

~

~

~

~

~

Comment here