តារា

តារា&សិល្បៈផ្អែមល្ហែមមែន!! ម៉ាដូណា និង គូស្នេហ៍ បង្ហាញក្ដីស្រឡាញ់ ឱបថើ បគ្នាយ៉ាងផ្អែមនៅឆ្នេរខ្សាច់

~

ជាការពិតណាស់ នៅពេលបច្ចុប្បន្នពាក់ព័ន្ធនឹងការស្រឡាញ់ ភេទ ដូចគ្នានៅក្នុងប្រទេសកម្ពុជា ហាក់កាន់តែបើកចំហច្រើនមកហើយដែរ ។ ក្នុងនោះ ក៏មានសិល្បករ សិល្បការិនី មួយចំនួន ក៏មានភាពផ្អែមល្ហែមក្នុងការបង្ហាញពីក្តីស្រឡាញ់ស្រីស្រឡាញ់ស្រី និង ប្រុសស្រឡាញ់ប្រុសរបស់ខ្លួនជាសាធារណៈផងដែរ ។

~

បើក្រឡេកទៅមើលតារាភេទទី ៣ ម៉ាដូណា ឯណេះវិញ ក៏ត្រូវបានមហាជនដឹងថា លោកគឺជាតារាសម្តែង Show ដំបូងគេ ដែលបានបើកចំហថាមានមិត្តប្រុសជាភេទ ដូចគ្នារយៈពេលប្រមាណជាជាង ៤ ឆ្នាំ មកហើយ ។

~

យ៉ាងណាមិញ នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ឆ្នាំ ២០២១ នេះ តារាប្រុសមានគូស្នេហ៍ភេទ ដូចគ្នារូបនេះ ក៏បង្ហាញភាពផ្អែមល្ហែមមិនចាញ់គូដទៃនោះឡើយ ។ លោក ម៉ាដូណា និង មិត្តប្រុស បានបង្ហាញរូបភាពឱបថើ បគ្នាយ៉ាងរ៉ូមែនទិកនៅលើឆ្នេរខ្សាច់ មើលទៅលោកពិតជាមានក្តីសុខខ្លាំងណាស់ ៕

~

~

~

~

~

~

~

Comment here