~
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបិ.ទសាលារៀននៅភ្នំពេញ និងខេត្តកណ្តាល ចំនួនពីរសប្តាហ៍តាមការស្នើសុំរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាតាមរយៈសារបន្ទាន់មុននេះ។
សម្តេចបានលើកឡើងថា ការបិ.ទនេះគឺត្រូវបិ.ទទាំងសាលាឯកជន និងសាលារដ្ឋ ដើម្បីទប់ស្កា.ត់ការឆ្ល.ងកូវីដ១៩ ខណៈសេចក្តីប្រកាសផ្លូវការនឹងត្រូវធ្វើឡើងនៅបន្តិចទៀតនេះ។
~
ជាមួយគ្នានេះដែរសម្តេចបានអំពាវនាវដល់បងប្អូនដែលត្រូវរៀបមង្គលការទាំងឡាយប្រសិនបើអាចពន្យាបានគឺសុំពន្យា ប្រសិនបើមិនអាចពន្យាបានទេ សុំកាត់បន្ថយចំនួនមនុស្សឱ្យមកនៅតិចបំផុត តាមដែលអាចធ្វើទៅបាន ខណៈនេះគឺជាវិធានការដើម្បីឆ្លើយតបទៅនឹងការឆ្ល.ងរីករា.លដាលកូវីដ១៩ ដែលមកដល់ពេលនេះ ទំហំប្រតិបត្តិការរបស់យើងកាន់តែធំឡើងៗ ហើយមុខសញ្ញាដែលត្រូវគ្រប់គ្រងកាន់តែច្រើន។
~
“ដូច្នេះអ្នកដែលត្រូវរៀបការកូន ខ្ញុំព្រះករុណាពិតជាមានការយល់នូវការលំបាកចំពោះការរើសពេលវេលាក្នុងការរៀបអាពាហ៍ពិពាហ៍កូនប្រុសកូនស្រី។ដូច្នេះនៅសល់ពេលវេលា បើសិនអាចពន្យាបានគឺពន្យា ប៉ុន្តែបើមិនអាចពន្យាបានទេក៏សុំមេត្តា កាត់បន្ថយមនុស្សចូលរួម ដើម្បីរក្សានូវវិធានការសុខាភិបាល នោះគឺរក្សាគម្លាតសុវត្ថិភាព “។ សម្តេចបន្ថែម។
~
សម្តេចបានអំពាវនាវចំពោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ទាំងឡាយក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សុំធ្វើកិច្ចសហការ ដែលក្នុងនោះមានអ្នករត់តាក់ស៊ី រត់ម៉ូតូឌុប និងអ្នករត់ម៉ូតូកង់បី ងសុំមកយកសំណាក រួចហើយបន្តធ្វើចត្តាឡីស័ក ។ សម្តេចបានសុំការអង្វរករចំពោះអ្នករស់នៅរាជធានីភ្នំពេញ បើមិនមានការចាំបាច់ទេ កុំចេញខាងក្រៅផ្ទះ ដើម្បីជៀសវាងការឆ្ល.ងរីករាលដាលដែលយើងមើលមិនឃើញ។
ស្តាប់ប្រសាសន៍សម្តេច៖
~
~
~
~
~
~
~
~
~
~
~
Comment here