ប្លែកៗ

កូនក្រមុំតេស្តវិជ្ជមានជំងឺកូវីដ ១៩ ចំថ្ងៃរៀបការ កូនកំលោះសុខចិត្តតាមទៅរៀបការដល់ក្នុងមន្ទីរពេទ្យដោយស្លៀកឈុតការពារមេរោ គទាំងអស់គ្នា (មានវីដេអូ)

~

ឥណ្ឌា៖ ការកំណត់យកថ្ងៃណាមួយសម្រាប់រៀបចំកម្មពិធីមង្គលការគឺជារឿងសំខាន់បំផុតមួយសម្រាប់ពលរដ្ឋមួយចំនួនដែលមានជំនឿលើរឿងជោគជាតារាសីព្រោះពួកគេយល់ឃើញថា បើពួកគេបានរៀបការចំថ្ងៃលាភថ្ងៃហេងនោះជីវិតរបស់ប្តីប្រពន្ធក្រោយរៀបការរួចនឹងមានសំណាល្អរកស៊ីមានបានពេញមួយជីវិតផងដែរ។

~

ដោយសារតែការឲ្យតម្លៃចំពោះថ្ងៃរៀបការស្របពេលដែលប្រជាពលរដ្ឋទាំងអស់នៅលើភពផែនដីនេះកំពុងតែភ័ យខ្លា ចនឹងជំងឺកូវីដ ១៩នោះ កម្មពិធីរៀបការមួយត្រូវបានគេប្រទះឃើញរៀបចំឡើងនៅក្នុងមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ ១៩ ខណៈកូនក្រមុំនិងកូនកំលោះសុទ្ធតែបានពាក់ឈុតសម្រាប់ការពារមេរោគ ជំនួសឲ្យឈុតសំលៀកបំពាក់ប្រពៃណីដែលកូនកំលោះកូនក្រមុំទូទៅធ្លាប់ប្រើប្រាស់នាពេលកន្លង។

~

បើយោងតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងមជ្ឈមណ្ឌលធ្វើចត្តាឡីស័កមួយកន្លែងនៅក្នុងរដ្ឋ Rajasthan ភាគខាងជើងនៃប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យទី ៦ ខែធ្នូកន្លងទៅថ្មីៗនេះ។

~

ប្រភពខាងលើបញ្ជាក់ថា ស្រ្តីជាកូនក្រមុំនិងម្តាយរបស់នាងត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ នៅចំថ្ងៃរៀបការតែម្តង ដូចនេះហើយពួកគេពិបាកនឹងលុបកម្មពិធីនេះចោលណាស់។ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ភ្លាម ស្រ្តីជាកូនក្រមុំនិងម្តាយត្រូវបញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ ១៩ ភ្លាមដើម្បីការពារកុំឲ្យចម្ល ងទៅអ្នកផ្សេងទៀត

~

ហើយពេលនោះខាងគ្រួសារខាងកូនកំលោះក៏សម្រេចសុំការអនុញ្ញាតពីអាជ្ញាធរចូលទៅរៀបចំកម្មពិធីមួយចំនួនទៀតដើម្បីឲ្យកម្មពិធីមង្គលការបញ្ចប់ទៅគ្រប់ជ្រុងជ្រោយតាមប្រពៃណី។ យ៉ាណាក្តី កម្មពិធីនោះគ្មានភ្ញៀវចូលរួមឡើយ និងត្រូវរៀបចំឡើងតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕

~

~

~

~

Comment here