ប្លែកៗ

រំភើបជំនួស! មេម៉ាយមាឌធំទម្ងន់១០០គីឡូ ដំបូងឡើយស្មានថាគេលេងសើច ចុងក្រោយកំលោះនេះលេងមែនទែន

~

ថៃ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង រំភើបចិត្តជាខ្លាំងក្រោយ កូនក្រមុំនៅប្រទេសថៃមួយរូប បានបង្ហាញពីអារម្មណ៍នៅលើបណ្ដាញសង្គម ដោយសារតែរូបរាងធាត់ នាងគិតថា គ្មានបុរសណាមកស្រលាញ់ពិតប្រាកដឡើយ តែពេលនេះនាងបានជួបបុរសក្នុងក្ដីសុបិនហើយ «ពីដំបូងឡើយ ខ្ញុំបារម្ភពីរឿងទម្ងន់របស់ខ្លួនឯង ព្រោះខ្ញុំធាត់យ៉ាងខ្លាំង ថែមទាំងមានកូនមួយទៀត ពេលមាន បុរសម្នាក់មកតាមចែចង់ ដំបូងខ្ញុំរារែកព្រោះគិតថា គេនឹងមកបោ កខ្ញុំ។ជាក់ស្តែង តែពេលគ្រួសារជម្រុញ ខ្ញុំក៏ព្រមមើលចិត្តគ្នាអស់មួយរយៈ ហើយបែរជាគាត់បានស្គាល់មិត្តភក្ដិរបស់ឪពុកខ្ញុំ ថែមទាំងផ្ទះនៅក្បែរគ្នាទៀត។ ពិភពលោកពិតជាមូលមែន យើងក៏បានត្រឡប់មកជួបគ្នាម្ដងទៀត

~

ហើយក៏រាប់អានមើលចិត្តគ្នាអស់រយៈពេលមួយឆ្នាំជាង ខ្ញុំក៏ប្រាកដចិត្តដែលថា គាត់នេះហើយ គឺជាគូជីវិតរបស់ខ្ញុំ គាត់ព្រមទទួលយកនូវអ្វីដែលជារូបខ្ញុំ មិនថាខ្ញុំធាត់ប៉ុនណាក៏ដោយ។ គាត់បានទៅសាងផ្នួសរយៈពេលខ្លី។ដោយឡែក ក្រោយពេលដែលគាត់ត្រលប់មកពីសាងផ្នួសវិញ គាត់សម្រេចមកចូលស្ដីដណ្ដឹងខ្ញុំតាមប្រពៃណី តែលើកនេះ ឪពុករបស់ខ្ញុំ គាត់យល់ព្រមឲ្យយើងទាំងពីរនាក់បានរៀបការ ទាំងដែលពីមុននេះមិនព្រមដា ច់ខាត ខ្លាចគេបោ កប្រាស់។ក្នុងនោះដែរ បុរសម្នាក់នេះគាត់មិនបានស្រលាញ់តែខ្ញុំប៉ុណ្ណោះនោះទេ គាត់ស្រលាញ់ ហើយមើលថែកូនរបស់ខ្ញុំបានយ៉ាង ល្អទៀត
~

ពួកយើងជម្នះគ្រប់ឧបសគ្គមកយ៉ាងលំបាកទម្រាំមានថ្ងៃនេះ ដោយទទួលស្គាល់ដឹងឮពីឪពុកម្ដាយ សាច់ញាតិបងប្អូនទាំងសងខាង។ដូច្នេះហើយ នេះគឺជាថ្ងៃដែលយើងទាំងពីរនាក់សម្រេចចិត្តចូលរោងមង្គល ប្រើជីវិតគូរួមសុខទុក្ខជាមួយគ្នា កាន់ដៃគ្នា និងបង្កើតគ្រួសារមួយដែលកក់ក្ដៅ សុភមង្គល និងរស់នៅជាមួយគ្នារហូតដល់ចាស់កោងខ្នង៕ប្រភព ៖ reviewhints

~

~

~

~

~

~

~

Comment here