~
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញប្រកាស សម្រេចបិ.ទជាប.ណ្តោះអា.សន្នដំណើរការសាលារៀន ២នៅភ្នំពេញ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០កុម្ភៈ។ នោះគឺវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី និងសាលារៀនអន្តរជាតិ SIS នៅជិតផ្សារដើមគ។
~
ក្រសួងអប់រំ ក៏បានតម្រូវឲ្យបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ រួមទាំងកម្មករ និងអ្នកលក់ដូរ នៃគ្រឹះស្ថានសិក្សាទាំង២ ខាងលើ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២២កុម្ភៈ អញ្ជើញមកសាលា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹក ដើម្បីឲ្យមន្ត្រីសុខាភិបាល ធ្វើការយកសំណាក តេស្តរកមេរោ.គកូវីដ១៩។
~
នៅថ្ងៃទី២១ ខែកុម្ភៈនេះ សាលារៀនអន្តរជាតិ SIS បានប្រកាសថា មានអាណាព្យាបាលសិស្សថ្នាក់ទី៦ ម្នាក់ ត្រូវបានរកឃើញឆ្ល.ងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ថ្ងៃ២០កុម្ភៈ។ សាលារៀន SIS សាខាឡាក់គីស្តារ បានប្រកាសឲ្យសិស្សរៀនពីចម្ងាយ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ៕
~
~
~
~
Comment here