សង្គម

កុំចេះតែហ៊ាន! តារា Tik Tok ពូហុន ដែលច្រៀងបទ ២០២១ KD ឡើងថ្លៃ ត្រូវសម.ត្ថកិច្ចឃា.ត់ខ្លួន ហើយចុងក្រោយគឺ… (មានវីដេអូ)

~

យោងតាមប្រភពព័ត៌មានពីហ្វេសបុ.កផេច ស្នងការដ្ឋានន.គរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា: ក្រុមកាងារប្រតិកម្មរហ័ស នៃស្នងការដ្ឋានន.គរបាលខេត្ដកំពង់ស្ពឺ ក្រោយពីទទួលបានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត ឱ្យស្រាវ

~

ជ្រាវគណនី tik tok ឈ្មោះពូហុន ដែលបានច្រៀងចម្រៀង reb remix បទ”ឆ្នាំថ្មី ២០២១ KD ឡេីងថ្លៃ” ធ្វើឱ្យប៉ះពាល់ ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរសីលធម៌សង្គមរបស់ខ្មែរយេីង ពិសេសធ្វេីឱ្យមហាជនអ្នកនិយមបណ្ដាញសង្គមធ្វើការរិះគន់យ៉ាងខ្លាំង សំណូមពរស្នេីសុំឱ្យសមត្ថ.កិច្ចចាត់វិធានការចំពោះបុគ្គលជាម្ចាស់គណនីតិកតុក ឈ្មោះពូហុន នេះទៅតាមច្បា.ប់។

~

នៅថៃ្ងទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថ.កិច្ចស្នងការដ្ឋានន.គរបាលខេត្តកំពង់ស្ពឺ បានចុះស្រាវជ្រាវនិងអញ្ជេីញបុគ្គលឈ្មោះ ហួន ហុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នករត់តុនៅហាងBBQ សាច់អាំងមួយកន្លែងក្នុងក្រុងច្បារមន យកមកធ្វើការសាកសួរស្វែងរកប្រភពពិត បុគ្គលខាងលេីបានទទួលស្គាល់សារភាពថាខ្លួនគឺជាម្ចាស់គណនី តិកតុក ឈ្មោះពូហុន ពិតជាបានធ្វេីបទចម្រៀងដែលមានអត្ថន័យមិនសមរម្យនិងបានបង្ហោះទៅក្នុង បណ្ដាញ tik tok ចែកចាយជាសាធារណៈប្រាកដមែន។

~

ដោយសារតែកំហុ.សអចេតនាខ្វះការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយការភ្លេីតភ្លេីនភ្លេចភ្លាំងមិនបានគិតពីតម្លៃនៃស្រ្ដីខ្មែរ ព្រោះតែចង់ល្បីនៅក្នុងបណ្ដាញសង្គមធ្វើឱ្យបុគ្គល ហួន ហុន បង្កេីតនូវអំពើដែលសង្គម មហាជនមិនអាចទទួលយកបាន ដោយដឹងអំពីកំហុ.សបុគ្គល

~

ហួន ហុន បានសុំការអធ្យាស្រ័យលេីកលែងទោ.សនិងសុំទោ.សពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស អ្នកនិយមបណ្ដាញសង្គមមេត្តាអត់ឱនយោគយល់កុំប្រកាន់ទោ.សចំពោះទង្វេីអសី.លធម៌នេះផង ជាថ្មីម្ដងទៀត សូមអា.ជ្ញាធរមានសម.ត្ថកិច្ចមេត្ដាផ្ដល់ឱកាសដេីម្បីបានធ្វេីការកែខ្លួនជាថ្មី ហេីយសូមប្ដេជ្ញាថា ចាប់ពីថៃ្ងនេះទៅ ឈប់លេងបណ្ដាញសង្គមទៀតហេីយ ..!៕

~

~

~

~

~

~

~

~

Comment here