តារា

ក្តៅៗ!!! អ្នកនាង ខ្ញុង ប្រកាសលក់អស់ហើយ សូម្បីតែគ្រែដេករបស់ខ្លួន ដោយបញ្ជាក់ច្បាស់ៗថា…(មានវីដេអូ)

~

ក្តៅៗ!!! អ្នកនាង ខ្ញុង ប្រកាសលក់អស់ហើយ សូម្បីតែគ្រែដេករបស់ខ្លួន ដោយបញ្ជាក់ច្បាស់ៗថា…(មានវីដេអូ)

~

គេនៅចាំបានថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ អ្នកនាងខ្ញុង បានប្រកាសលក់ផ្ទះ ដែលបានបង់រំលស់មួយរយៈកន្លងមក និងលក់ឡានរបស់ប្ដី ដើម្បីយកលុយមកធ្វើដើមទុនចុងក្រោយ។ ដោយឡែក នៅក្នុងការឡាយលក់ផលិតផល

~

កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ អ្នកនាងខ្ញុង មិនត្រឹមតែប្រកាសលក់ផ្ទះ និងឡាននោះទេ អ្នកនាងថែមទាំងប្រកាសលក់របស់របរទាំងអស់ ដែលមាននៅក្នុងផ្ទះរបស់អ្នកនាង សូម្បីតែគ្រែដេកផងដែរ។អ្នកនាង ខ្ញុង បានបញ្ជាក់ដូច្នេះថា «ខ្ញុំនៅតែប្រកាសដដែលៗថា នៅក្នុងផ្ទះខ្ញុំពេលនេះ នៅមាន សល់សាឡុង១ឈុត សាឡុងឈើ បងប្អូនណា ចង់បាន

~

ខ្ញុំលក់ បងប្អូនអាចមកមើលបាន បងប្អូនពេញចិត្តស្រឡាញ់ ចង់យកទៅធ្វើជាអនុស្សាវរីយ៍ ទ្រព្យអនុស្សាវរីយ៍ បន្ទាប់ពីខ្ញុំចុះ»។អ្នកនាង រៀបរាប់ទៀតថា «ខ្ញុំលក់របស់ក្នុងផ្ទះ បងប្អូន ដែលស្រឡាញ់ចង់ជួយខ្ញុំ ទិញរបស់ពីខ្ញុំទៅ ខ្ញុំដើម្បីដោះបំណុលគេ ខ្ញុំសូមលក់របស់ ដែលខ្ញុំធ្លាប់ស្រឡាញ់

~

ទិញយកមកប្រើហ្នឹង ខ្ញុំសូមលក់ជូនបងប្អូន បងប្អូន ដែលអាណិតស្រឡាញ់ខ្ញុំ ទិញយកទុកធ្វើជាអនុស្សាវរីយ៍ប្រើចុះណាបងណា»។ខ្ញុង បន្តទៀតថា គ្រែដេកខ្លួន បើបងប្អូនចង់បានក៏ខ្លួនលក់ទៀត ហើយថា ពីមុនខ្លួនទទួលស្គាល់ ខ្លួនទិញ ខ្លួនស្រឡាញ់របស់ តែឥឡូវខ្លួនដើរដល់ផ្លូវទាល់ហើយ ខ្លួនពិបាកហើយ ខ្លួនសុំត្រឹមតែជីវិត

~

សុំត្រឹមរស់ដើម្បីបន្តដំណើរទៅមុខ ជាមួយនឹងគ្រួសារខ្លួន ដើម្បីដោះបំណុលប៉ុណ្ណោះ។ក្រោយមកនៅយប់ថ្ងៃដដែលនោះ នាយកៃដរ បានបង្ហោះសារដាស់តឿនដើម្បីលើកទឹកចិត្តប្រពន្ធថា «បា.ត់លុយបាត់តិច បា.ត់ពេលវេលាបាត់ច្រើន បាត់ក្តីសង្ឃឹមបា.ត់អ្វីៗទាំងអស់ពីប្តី(កៃដរ)»៕

~

~

~

~

~

~

Comment here