~
ជឿជាក់ថាប្រិយមិត្តពិតជាបានដឹងរឿងរបស់អ្នកទាំងពីរហើយ ដោយការចាប់ដៃគ្នាជាគូជីវិតរបស់ពួកគេ ធ្លាប់បានធ្វើឲ្យល្បីពេញហ្វេសបុក ដោយសារតែខាងស្រីមានវ័យក្មេង ឯស្វាមីគឺមានវ័យចំណាស់ច្រើន តែយ៉ាងណាព្រោះតែជានិស្ស័យមិនចង់បានអ្វីពីគ្នា ពួកគាត់បានរស់នៅជាមួយគ្នាមកដល់ពេលនេះថែមទាំងបានកូនដំបូងផងដែរ។
~
ដោយលែក ខាងភរិយា ក្រោយពីសម្រាលកូនរួច បានពោលពាក្យក្នុងចិត្តថា: ពេលវេលាកន្លងមកម៉ាក់បានទទួលនូវពាក្យថាជាម្ដាយ, តែម៉ាក់នឹងប៉ាមិនទាមទារអ្វីពីកូននៅពេលកូនធំដឹងក្ដីឡេីយ ព្រោះកូនមិនបានមកគោះទ្វារសុំំម៉ាក់រស់នៅឡេីយ, ម៉ាក់នឹងប៉ាទេដែលលែងល្បែងជីវិតមួយនេះ ម៉ាក់នឹងប៉ាទេដែលមានទំនួលខុសត្រូវចិញ្ចឹមបីបាច់ថែរក្សារកូន,
~
ទោះកូនធំដឹងក្ដីហេីយក៏ម៉ាក់នឹងប៉ាត្រូវមេីលថែកូនអោយបានល្អព្រោះម៉ាក់នឹងប៉ាជាអ្នកបង្កេីតកូន, ប៉ានឹងម៉ាក់ស្គាល់ពាក្យថាគុណវាមិនអាស្រ័យលេីពាក្យថាខំបង្កេីតកូននោះឡេីយ។កូនសម្លាញ់ម៉ាក់ ម៉ាក់ត្រេកអរដែលកូនកេីតមកមានរូបរាងពេញលេញ,ម៉ាក់ត្រេកអរដែលកូនមានសុខភាពល្អ,ប្ដីសម្លាញ់ យេីងនឹងតស៊ូជាមួយគ្នាបន្តទៀត តែលេីកនេះមិនមែនតែយេីងពីរនាក់ទៀតទេ តែមានកូនដែលយេីងត្រូវមេីលថែរក្សារ, អូនស្រលាញ់បង នឹង កូន Jame Sokkhak ,សួស សុខច័ន្ទធីតាវីន៕
~
~
~
~
~
~
~
~
Comment here