សង្គម

អីយ៉ា! ព្រឹកនេះ លោក ឃួង​ ស្រេង​ អភិបាល​ រាជធានី​ភ្នំពេញ​ បានចូលខ្លួនមកបង់ប្រាក់​ពិន័យ​ ៦ម៉ឺន​រៀល ករណីជិះម៉ូតូមិន….

~

បើតាមគណនី Phorn Sophal បានបង្ហោះថា “ព្រឹកនេះ ! លោក ឃួង​ ស្រេង​ អភិបាល​ រាជធានី​ភ្នំពេញ​ បានចូលខ្លួនមកបង់ប្រាក់​ពិន័យ​ ៦ម៉ឺន​រៀល ករណីបេីកម៉ូតូ​ត្រួតពិនិត្យ​ស្ស្ថានភាជំនន់​ទឹកភ្លៀងនៅ​ខណ្ឌ​ដង្កោ​មិនបានពាក់មួកសុវត្ថិភាព​ !

~

ភ្នំពេញ, នៅព្រឹក​ថ្ងៃទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០២១​ លោក ឃួង​ ស្រេង​ អភិបាល​ រាជធានី​ភ្នំពេញ​ បានចូលខ្លួនមកបង់ប្រាក់​ពិន័យ​ ៦ម៉ឺន​រៀល​ ករណីលោកបាន បេីកម៉ូតូ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​ជំនន់​នៅ​ខណ្ឌ​ដង្កោ​មិនបានពាក់មួកសុវត្ថិភាព​ ។ នេះជាគំរូល្អមួយដល់​មន្ត្រី​ទូទៅ​ដេីម្បី​រួមចំណែក​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​។

~

សូមបញ្ជាក់ផងដែរថា, លោក​ ម៉េត​ មាសភក្ដី​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ម្សិលមុិញ បន្ទាប់​ពី​មានការរិះគន់​ លោក ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ មិនពាក់​មួកសុវត្ថិភាព​ ពេល​បេីកម៉ូតូ​នោះ​, លោកបានលើកឡើងថា, នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក ឃួង​ ស្រេង​ នឹងចូលខ្លួនទៅ​បង់ការផាកពិន័យ​ចំពោះ​កំហុស​ឆ្គង​អចេតនា​នេះ​ ។

~

លោក​ ម៉េត​ មាសភក្ដី​ បានបញ្ជាក់​បន្ថែម​ថា​, តាមពិត​ទៅ​ លោក អភិបាល​​ ក៏បាន​យកមួកសុវត្ថិភាពមកពាក់ដែរ​ ប៉ុន្តែ​ដោយកញ្ចក់មួកសុវត្ថិភាព​ស្រអាប់​ពេក​ពិបាក​មេីលផ្លូវ​ ម្យ៉ាងទៀត​ដោយមានការបន្ទាន់ចុះពិនិត្យមេីលស្ថានភាពទឹកជំនន់​ ដេីម្បី​រកដំណោះស្រាយ​ជួយប្រជាជន​ អភិបាល​ ក៏បេីកម៉ូតូទៅដោយមិនបានពាក់មួកសុវត្ថិភាព​ ។

~

ប៉ុន្តែ​ទោះជាយ៉ាងណាក្ដី​ លោក អភិបាល​ ទទួល​យកនូវមតិរិះគន់ដេីម្បី​ស្ថាបនា​ ហេីហេីយលោកនឹងចូលទៅ​អោយ​មន្ត្រី​ចរាចរណ៍​ធ្វើ​ការ​ផាក​ពិន័យ​ហើយ​ ។ សូមបងប្អូន​មេត្តា​យោគយល់​ចំពោះ​កំហុស​អចេតនា​នេះ​ផង​។

~

ដើម្បីចូលរួមអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានចូលខ្លួនបង់ប្រាក់ពិន័យតាមផ្លូវច្បាប់ នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក បង្ហាញពីការទទួលស្គាល់ពីកំហុសដោយអចេតនា ទោះលោកនិងសហការី ប្រឈមនឹងការមមាញឹកការងារ ជួយអន្តរាគមន៍រំដោះប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ទាំងយប់ ទាំងថ្ងៃក៏ដោយ ។

~

ប្រជាពលរដ្ឋគាំទ្រលោក គោរព ស្រឡាញ់ លោក ដែលបានគិតគូរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ក្នុងពាក្យថា, ខ្មែរជួយខ្មែរ , ទីណាមានការលំបាក ពិតជាមានមន្ត្រីដែលបម្រើរាស្ត្រចុះទៅដល់ជួយសង្រ្គោះ អន្តរាគមន៍ តាមការណែនាំ ពីសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕”៕

~

~

~

~

~

~

Comment here