សង្គម

មានសង្ឃឹមហើយ! ក្រោយដឹងក្មេងកំព្រាកំសត់ រើសចំណីពីធុងសម្រាមញុំា ពេលនេះលោក Phalla Phorn បានជួបក្មេងនេះហើយ និងបានសម្រេចថាលោកនឹង…

~

ដូចប្រិយមិត្តបានដឹងមកហើយថាយោងតាមគណនីហ្វេសបុកឈ្មោះ Tel Lin បានឲ្យដឹងពីជីវិតកំសត់របស់ក្មេងកំព្រាម្នាក់ថា: មិនដែលស្គាល់គាត់ទេ ប៉ុន្តែជិះម៉ូតូក្រោមស្ពានហាណូយតែងតែឃើញគាត់ជាញឹកញាប់ ហើយយប់នេះបានសួរនាំគាត់ខ្លះពាក់ព័ន្ធជីវិតគាត់ ហើយគាត់បានបញ្ជាក់ថា:

~

គាត់ឈ្មោះ ញ័រ អាយុ១៤ ឆ្នាំរស់នៅខេត្តកំពង់ស្ពឺ ជាក្មេងកំព្រាឪពុកម្តាយរយៈពេលជាច្រើនឆ្នាំមកហើយ ដោយបច្ចុប្បន្នក្មេងម្នាក់នេះ យប់ទីណាដេកទីនោះ ហេីយចំពោះការហូបចុកក៏មិនគ្រប់គ្រាន់ដែរ គាត់ថា ដើររេីសបាយនំចំណីនៅក្នុងធុងសំរាមយកមកហូប។ គាត់បញ្ជាក់ថា: ឪពុក ស្លា.ប់.ដោយជួ.បគ្រោះថ្នា.ក់ចរា.ចរ ម្ដាយស្លា.ប់.ដោយសារជំងឺ។ បេីមានមណ្ឌលកុមារជួយប្រសេីរណាស់!។

~

ហើយនៅមុននេះបន្តិច គណនីហ្វេសបុកខាងលើក៏បានទៅជួបប្អូន ញ័រ ម្តងទៀតនៅពេលយប់ និងបានរៀបរាប់ថា: បន្ទាប់ពីជួនអាប្អូនជួន (ញ័រ) ដេីរលេងមួយសន្ទុះ ឥឡូវជួនគាត់មកកន្លែងគាត់គេងវិញ នេះហេីយបងប្អូនកន្លែងអាប្អូនជួន (ញ័រ) ស្នាក់នៅ គឺនៅក្រោមស្ពានហាណូយ។

~

ដោយដឹងរឿងខាងលើហើយ នៅពេលនេះ លោក Phalla Phorn បានជួយដល់ក្មេងប្រុសខាងលើ និងបានរៀបរាប់ថា: ប្អូនតែលតោល និងរសាត់អណ្តែតយូរ ណាស់មកហើយ……យប់មិញ ចេញ ទៅទទួលយកប្អូនទាំងពាក់កណ្តាលយប់ តាមការកត់សំគាល់របស់ខ្ញុំ ប្អូនសុភាព រាបសារណាស់ ថ្លៃថ្នូរណាស់ និងគួឲ្យ ស្រលាញ់ណាស់។ ខ្ញុំព្រមធ្វើបែបបទដើម្បី ទទួលគេយកមកនៅជាមួយកូនៗរបស់ខ្ញុំដទៃទៀតចាប់ពីពេលនេះតទៅ ដែលធ្វើឲ្យ កូនៗសរុបរបស់ខ្ញុំកើនឡើង ៨២នាក់ហើយ កំឡុងពេលនេះ។តាមរយៈបងៗសារព័ត៌មានផ្តល់ដំណឹង😥៕

~

~

~

~

~

~

~

~

~

~

Comment here