~
ភ្នំពេញ : មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ លោក ទេព ហ៊ុយ និងបក្ខពួក ត្រូវបានកម្លាំងអាវុ.ធហត្ថចា.ប់ខ្លួនបន្ទាប់ពីបានប្រើហិ.ង្សា និងធ្វើទារុ.ណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រីពីរនាក់ ដែលជាឈ្នួលបម្រើក្នុងផ្ទះរបស់ខ្លួន រហូតត្រូវបានបញ្ជូនទៅស.ង្គ្រោះនៅមន្ទីរពេទ្យ។
~
ការចា.ប់ខ្លួននេះ គឺបន្ទាប់ពីមានបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឲ្យដឹងថា តាមការស៊ើបអង្កេតបឋម ដោយមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ លើករណីប្រើអំពើហិ.ង្សាទៅលើក្មេងស្រី ជាកូនឈ្នួលបម្រើនៅផ្ទះ បណ្តាលឱ្យរងរបួ.ស
~
ពេលបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុ.ធហត្ថខេត្តក្រចេះ បាននិងកំពុងធ្វើការស៊ើ.បអង្កេតបឋម តាមនីតិវិធី ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្តថា កន្លងទៅ កងរាជអាវុធហត្ថ បានដាក់ចេញនូវទិសស្លោក “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាពលរដ្ឋត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើ.សត្រូវតែបង្ក្រាប” ជាមួយគ្នានោះដែរ ក្រោមការ គ្រប់គ្រង ដឹកនាំ បញ្ហារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បុគ្គលគ្រប់រូប ដែលប្រព្រឹត្តបទល្មើ.សត្រូវតែបង្ក្រាប និងអនុវត្តតាមច្បាប់។
~
ចំណែកលោកឧត្តមសេនីយ៍តី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានន្តរសក្តិវរសេនីយ៍ត្រី មុខងារមេបញ្ជាការមូលដ្ឋានកងរាជអាវុ.ធហត្ថក្រុងក្រចេះ ត្រូវ បានឃា.ត់ខ្លួន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ មូលហេតុ បុគ្គលនេះ បានប្រព្រឹត្តអំពើហិ.ង្សាទៅលើ ក្មេងស្រីដែលជាកូនឈ្នួល (អ្នកបម្រើនៅផ្ទះ)។ ទន្ទឹមនឹងនោះ ក៏បានឃា.ត់ខ្លួនបុគ្គលដែលពាក់ព័ន្ធ នឹងការប្រព្រឹត្តបទល្មើ.សផងដែរ៕
~
~
~
~
Comment here