សង្គម

នុះៗ! Gatrick ត្រូវភរិយាហាយសូរ Por សង្ស័យទាក់ទងនឹងប្តីនាង ហើយកំពុងធ្វើរឿងមួយនេះទៀត…

~

បើទោះបី ហេតុការណ៍រអិលធ្លាក់ជើង រហូតដល់ បាត់បង់ជីវិតរបស់ តារាសម្តែងថៃ Tangmo ត្រូវសមត្ថ-កិច្ចអះអាងថា ជាឧបទ្ទេវហេតុរួចហើយក្តី គេឃើញ អ្នកគាំទ្ររបស់តារាស្រីរូបនេះ ហាក់មិនអស់ចិត្តនៅតែទាមទារឲ្យរកយុត្តិធម៌រហូតមកដល់ពេលនេះ មិនតែប៉ុណ្ណោះ ងាកទៅជំនួយការTangmo នាង Gatrick ក៏ត្រូវអ្នកកាសែត និងមហាជនថៃ សម្តែងការមិនពេញចិត្ត ចំពោះរូបនាងកាន់តែខ្លាំងឡើងៗ។

~

ជាងនេះទៅទៀត តាំងពីរថ្ងៃកើតហេតុរហូតពេលនេះ គេឃើញ Gatrick ត្រូវមានបញ្ហាដោះស្រាយបន្តកន្ទុយគ្នាតែម្តង ទើបបកស្រាយរឿង សង្ស័យមានជម្លោះជាមួយនឹងជំនួយការPinky ក្នុងថ្ងៃបុណ្យស-ព Tangmoរួចហើយ ស្រាប់តែឥលូវ ត្រូវភរិយាហាយសូ Por សង្ស័យពីទំនាក់ទំនងអ្នកទាំងពីរថែមទៀត។

~

ក្នុងនោះ អ្នកនាង Benz ភរិយាស្របច្បា-ប់របស់ ហាយសូPor បានទម្លាយថា រូបនាងមិនធ្លាប់ដឹងទាល់តែសោះ ថាGatrick និងស្វាមី ធ្លាប់មានសម្ព័នភាពជាមួយគ្នា កាលអាយុ ១៨-២០ឆ្នាំ ហើយរូបនាងក៏មិនច្បាស់ថា រឿងកើតយូរហើយ តើទំនាក់ទំនងអ្នកទាំងពីរជាបែបណា នៅបន្តទាក់ទងគ្នា ឬ គ្រាន់តែជាមិត្តភក្តិធម្មតានោះឡើយ ឥលូវកំពុងរង់ចាំ ការបកស្រាយពីអ្នកទាំងពីរ៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

~

~

~

~

Comment here