~
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារស-ព នារីម្នាក់ឈ្មោះ ណៃ ដែលប្អូនស្រីបានទទួលមរណភាពកាលពីថ្ងៃអង្គារ៍ ទី១៥ ខែមីនា ឆ្នាំ២០២២ នេះ វេលាម៉ោង០៧និង៥៥នាទីយប់ ក្នុងជន្មាយុ២៤ឆ្នាំ ដោយសារតែជំងឺទឹកនោមប្រៃ។ ដំណឹងនេះធ្វើឱ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំង ចំពោះការចាកចេញដោយគ្មានថ្ងៃវិលត្រលប់នេះ។
~
ក្នុងនោះដែរ គណនីហ្វេសបុ-កឈ្មោះ Nōch Novembër ត្រូវជាប្អូនស្រីបានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យបំផុតថា៖«ជីវិតពិបាករហូតអត់ដែលបានស្គាល់ភាពសុខស្រួលដូចគេទេ បើជាតិក្រោយមានសូមឲ្យបងឯងកើតមកឲ្យមានក្ដីសុខជាងជាតិនេះ RIP Neî MòMô សូមឲ្យបងទៅកាន់សុកតិភព»។
~
ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Langhouy Keo បានសរសេរថា៖«ជីវិតលំបាកមកយូរហើយណៃអើយ ឥឡូវបានសម្រាកហើយមិត្ត សម្រាកអោយស្រួលចុះ សូមឲ្យមិត្តទៅកាន់សុកតិភព លារហូតហើយមិត្ត»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
~
~
~
Comment here