តារា

ចូលរួមសោកស្ដាយ! អតីតតារាសម្ដែងខ្សែភាពយន្តកាលពីជាង ១០ ឆ្នាំមុនគឺអ្នកនាង សយ ស្រីល្ខណ៍ ទទួលមរណភាពហើយ ដោយសារតែ…

~

ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីអតីតតារាសម្ដែងខ្សែភាពយន្តកាលពីជាង ១០ ឆ្នាំមុនគឺអ្នកនាង សយ ស្រីល្ខណ៍ ហៅ ទីម៉ា ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើនកាលពីប៉ុន្មានឆ្នាំមុន ។ ជាក់ស្ដែងផងដែរនោះក្រោយពេលល្បីមិនទាន់បានប៉ុន្មានផងនោះ ស្រាប់តែ សយ ស្រីល្ខណ៍ ហៅ ទីម៉ា ក៏បានស្ងាត់ពីសិល្បៈទៅវិញបាត់ជាយូរឆ្នាំមកហើយ ។

~

អ្វីដែលកាន់តែធ្វើអោយមហាជនមានការតក់ស្លុតចិត្តខ្លាំង ក្រោយនៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២២ នេះតារាសម្ដែងជើងចាស់លោក សាវិន ហ្វីលីព បានប្រកាស-ពីដំណឹងមរណភាពរបស់អតីតតារាស្រី អ្នកនាង សយ ស្រីល្ខណ៍ ហៅ ទីម៉ា នៅព្រឹកមិញនេះតាមរយៈសារមួយឃ្លាថា

~

“RIP សូមប្អូនស្រីបានទៅកាន់ទីស្ងប់សុខ ។ អ្នកនាង សយ ស្រីល្ខណ៍ អតីតតារាសម្ដែងល្បីឈ្មោះម្នាក់” ដោយលោកក៏បានទម្លាយពីមូលហេតុនៃការទទួលមរណភាពរបស់តារាស្រីរូបនេះគឺដោយសារតែ ជំងឺគាំងបេះដូង ៕

~

~

Comment here