តារា

អញ្ចឹងសោះ! Nick Kunathip អតីតសង្សាចាស់របស់ តាំងម៉ូ ទម្លាយពីអត្ដចរិកពិតរបស់ Kratic គ្មានសល់ទៅកាន់អ្នកកាសែត ដោយបាននិយាយថា…

~

Nick Kunathip ដែលជាអតីតគូរស្នេហ៍ របស់តារាសម្ដែង តាំងម៉ូ ក៏បានធ្វើដំណើរមកកាន់ព្រះវិហារសេរីភាពបាងកក ដើម្បីធ្វើការគោរពវិញ្ញាណក្ខ័ន្ខអតីតគូរស្នេហ៍របស់ខ្លួនផងដែរ នៅក្នុងទឹកមុខដ៏ក្រៀមក្រំ ដោយក្ដីអាឡោះអាល័យជាពន់ពេក នឹងមិននឹកស្មានថានាងឆាប់ចាកចេញទៅលឿនបែបនេះសោះ ។

~

ជាងនេះលោកបាននិយាយថាគ្មាននរណាម្នាក់ចង់ឃ្លាតឆ្ងាយនិងចង់បាត់បង់មនុស្សជាទីស្រលាញ់នោះឡើយ ជាងនេះលោក Nick Kunathip ក៏បានធ្វើការទម្លាយនូវអត្ដចរិករបស់អ្នកចាត់ Tangmo ផងដែរ ដោយបានរៀបរាប់អំពីអត្ដចរិករបស់ Kratic ។

~

នៅក្នុងកម្មវិធីបុណ្យស-ពនោះ អ្នកកាសែតក៏បានធ្វើការសម្ភាសន៍ លោក Nick Kunathip ផងដែរ អំពីការបាត់បង់ តារាសម្ដែង តាំងម៉ូ និងបានសាកសួរអំពីការធ្វើការបង្កកសាកស-ព ព្រមជាមួយនឹងអត្ដចរិករបស់អ្នកចាត់ការ Kratic ដូចគ្នា ដោយលោកបានរៀបរាប់ថា៖

~

យើងពិតជាមានការសោកស្ដាយជាខ្លាំង នេះជាការជូនដំណើរជាលើកចុងក្រោយសម្រាប់តាំងម៉ូ សង្ឃឹមថាវិញ្ញាណក្ខ័ន្ធរបស់នាងនឹងទៅកាន់សុគតិភព។ ហើយការស៊ើបក្ដី នៅតែបន្ដធ្វើការស្រាវជ្រាវ ហើយយើងមិនដឹងដូចគ្នា អំពីការបង្កកសាកស-ពរបស់ តាំងម៉ូ យើងក៏មានមន្ទិលសង្ស័យដូចអ្នករាល់គ្នាផងដែរ ហើយយើងក៏គិតថារឿងមួយនេះមិនធម្មតានោះឡើយ។

~

បើនិយាយអំពីអត្ដចរិករបស់ Kratic លោក Nick Kunathip បាននិយាយថា សម្រាប់ខ្ញុំផ្ទាល់ខ្ញុំស្គាល់ថាបង Kratic គាត់ជាមនុស្សដែលគួរឱ្យស្រលាញ់និងចូលចិត្ដ ខ្ញុំចូលចិត្ដនិងស្រលាញ់ តាំងម៉ូ ប៉ុណ្ណា បង Kratic ក៏ស្រលាញ់នាងខ្លាំងប៉ុណ្ណោះ
ផងដែរ។ ជាចុងក្រោយ យើងសូមបួងសួងឱ្យនាងទៅកាន់សុគតិភព នឹងជាពេលដែលគាត់ត្រូវសម្រាកឱ្យបានស្កប់ស្កាល់ ព្រោះកន្លងមកនាងពិតជាហត់ខ្លាំងណាស់ សម្រាប់ការតស៊ូនិងការលះបង់នៅក្នុងជីវិតរបស់នាងសម្រាប់គ្រួសារ។

~

~

~

~

~

~

Comment here