~
កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានអ្នកលេងជាច្រើនបានធ្វើចែករំលែក ពីក្មេងស្រីម្នាក់ ដែលរៀននៅក្នុងថ្នាក់៨ នៅក្នុងឯកសណ្ឋានជាកូនសិស្សយ៉ាងស្អាត ប៉ុន្តែ លោកគ្រូបង្រៀនបានប្រាប់ឲ្យដឹងថា ក្មេងស្រីម្នាក់នេះគាត់មានបញ្ហាភ្នែក ព្រោះមើល ឬ សរសេរអក្សរម្តងពិតជាពិបាកខ្លាំងណាស់។
~
នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២នេះ នៅលើបណ្តាញសង្គមរបស់លោកគ្រូម្នាក់ដែលមានឈ្មោះថា Keo Dorn បានបង្ហោះសារសូមជំនួយពីបងប្អូនដែលបានស្គាល់គ្រូពេទ្យភ្នែកដែលពូកែ សូមមេត្តាជួយប្រាប់ពីទីតាំង និងលេខទូរស័ព្ទដល់គាត់ផង ព្រោះគាត់ពិតជាចង់ជួយដល់ប្អូនស្រីពិតមែន។
~
លោក គ្រូ Keo Dorn បានបង្ហោះសារឲ្យដឹងថា “មិនមែនជនជាតិបារាំងទេគាត់ជាកូនសិស្សរបស់ខ្ញុំរៀននៅថ្នាក់ទី៨(ក) តែគាត់ងងឹតភ្នែកទេពិបាកមើលនិងសរសេរណាស់។សុំជួយគាត់ផងបើមានស្គាល់អង្គការណាទាក់ទងនឹងភ្នែកសូមជួយប្រាប់ផង “។ សូមបញ្ជាក់ផងដែរថា តាមរយៈម្ចាស់គណនីហ្វេសប៊ុក មិនបានបញ្ជាក់ពីទីតាំង ដែលប្អូនរៀនសូត្រ ឬ ទីលំនៅដ្ឋានរបស់ប្អូនទេ តែបងប្អូនដែលចង់ជួយដល់ប្អូន សូមធ្វើការទំនាក់ទំនងទៅកាន់ម្ចាស់ហ្វេសប៊ុកផ្ទាល់ សូមអរគុណ៕
~
~
~
Comment here