សង្គម

នៅចាំនាងតូចម្នាក់នេះទេ! នាងតូចដែលត្រូវគេ អា រមុខ ពេលនេះធំហើយ ថែមទាំងបានពោលទៅម្ដាយយ៉ាងរំជួលចិត្តបែបនេះថា…

~

ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងរួចមកហើយ នូវរឿងរ៉ាវដែលបានកើតឡើងកំឡុងពេល ២ ឆ្នាំមុន ពោលគឺកាលពីខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ ដែលមានករណី ស្រ្តីម្នាក់ឈ្មោះ លីវ ប៊ុនធឿន អាយុ ៤៣ ឆ្នាំ បានដេកខឹងគុំក្មេងស្រីអាយុ ៥ ឆ្នាំម្នាក់ ដែលធ្វើឱ្យកូនប្រុសខ្លួនរបួ សត្រង់ក្បាលបន្តិចបន្តួចនោះ ដោយរំលងបាន ២ ថ្ងៃ ក្រោយក្មេងៗឈ្លោះគ្នា ស្រាប់តែស្ត្រីរូបនេះបានចា-ប់ក្មេងស្រីអាយុ ៥ ឆ្នាំខាងលើមកអារមុខ ច្រមុះ និង ដៃ ធ្វើឱ្យឈា-មស្រោចពេញខ្លួន គួរឱ្យខ្លោចផ្សាបំផុត ដើម្បីសងសឹងជួសកូនខ្លួន។

~

បើក្រឡេកទៅមើលស្ថានភាពក្មេងស្រីរង-គ្រោះ មកទល់ស-ព្វថ្ងៃនេះវិញ នៅថ្ងៃទី ១៧ ខែមីនានេះ តាមរយៈគណនីម្ដាយរបស់ក្មេងស្រី ដែលមានឈ្មោះ Kimlean Hong បានបង្ហោះសាររៀបរាប់ ពីរឿងរ៉ាវរបស់កូនស្រីជាទីស្រឡាញ់របស់ខ្លួន ឱ្យមហាជនបានដឹងថា ៖ «ម៉ាក់ចេះតែឆ្ងល់! ហេតុអ្វីទិញខោអាវស្អាតៗឱ្យកូន មិនដែលចង់ស្លៀក? ហៅថតក៏កូនមិនថត? មានថ្ងៃមួយទៅការគេ ម៉ាក់បង្ខំឱ្យកូនស្លៀក ស្រាប់តែកូនប្រាប់ម៉ាក់ទាំងទឹកភ្នែកថា ឱ្យអូនស្លៀកធ្វើអី បើមុខអូនមិនស្អាតដូចគេផង»។

~

ក្រោយបានឮកូនស្រីបណ្ដូលចិត្តពោលនូវពាក្យបែបនេះ ស្ត្រីជាម្ដាយបានពោលទាំងរំជួលចិត្តថា ៖ «ពុទ្ធោកូនម្ដាយ! ម៉ាក់មិនដែលដឹងសោះថាកូនគិតដល់ថ្នាក់ហ្នឹង រាល់ថ្ងៃម៉ាក់ឃើញកូនសើចសប្បាយ ម៉ាក់គិតថាកូនមិនទាន់គិតដល់ ម៉ាក់ឮហើយហូរទឹកភ្នែកមិនដឹងខ្លួន។ ឱ្យម៉ាក់សុំទោ-សណាកូន ដែលមើលថែកូនមិនបានល្អ ត្រូវមកជួបរឿងបែបហ្នឹងតាំងពីក្មេង តែឥលូវម៉ាក់ព្យាយាមព្យាបាលកូនឱ្យអស់ពីសមត្ថភាព ព្រមទាំងមានការជួយពីបងស្រីជំទាវ ហម ស៊ីនួន នាយិកាផ្កាយប្រាក់ ខ្ញុំពិតជាអគុណដល់ទឹកចិត្តបងស្រីខ្លាំងមែនទែន»។

~

បន្ថែមលើស-ពីនេះ ស្ត្រីជាម្ដាយក៏បានបញ្ជាក់ ឱ្យបានដឹងថា ឆាប់ៗខាងមុខនេះកូនស្រីរបស់ខ្លួននឹងត្រូវបានតុលាការកំពូលសម្រេចរឿងក្ដីហើយ ដោយខ្លួនបានសុំបួងសួងឱ្យកូនស្រីទទួលបានយុត្តិធម៌សម្រាប់អនាគតកូន៕

~

~

~

Comment here