តារា

ប្លែកភ្នែក! មិនឲ្យអ្នកគាំទ្រ ខកចិត្តឡើយ ទៅលេងសមុទ្រម្តងនេះ កញ្ញា រ៉េត សូហ្សាណា លេងស្ទាយ៍បែបនេះ ស្អាតឡើងចាំងភ្នែកតែម្តង…

~

កម្សាន្ត ៖ ពិតណាស់បើនិយាយពីតារាចម្រៀងស្រីវ័យក្មេងប្រចាំផលិតកម្មយក្សរស្មីហង្សមាស កញ្ញា រ៉េត សូហ្សាណា ជឿជាក់ថាប្រាកដជាមានប្រិយមិត្តមួយចំនួនច្បាស់បានដឹងជាមិនខានថាតារាចម្រៀងស្រីវ័យក្មេងរូបនេះ កំពុងតែមានភាពល្បីល្បាញខ្លាំងនៅក្នុងវិស័យសិល្បៈ នេះក៏ដោយសារតែកញ្ញា រ៉េត សូហ្សាណា គឺជាតារាស្រីវ័យក្មេងម្នាក់ដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់ខាងផ្នែកសិល្បៈ ។

~

យ៉ាងណាមិញបើយើងងាក់ទៅចា-ប់អារម្មណ៍ពីជីវិតខាងក្រៅសិល្បៈរបស់តារាស្រីរូបនេះវិញឃើញថា រ៉េត សូហ្សាណា មិនត្រឹមតែមានដុងខាងសិល្បៈនោះទេ កញ្ញាក៏ជាតារាស្រីម្នាក់ដែលមានរូបសម្ផស្ស ស្រស់ស្អាត និងមានចំណេះដឹងជ្រៅជ្រះ រៀនសូត្របានខ្ពស់ ហេតុដូច្នេះហើយ ទើបធ្វើឲ្យតារាស្រីរូបនេះមានអ្នកគាំទ្រច្រើននៅក្នុងប្រទេសកម្ពុជា ។

~

ដោយឡែកថ្មីៗនេះគេបានឃើញតារាចម្រៀង កញ្ញា រ៉េត សូហ្សាណា ជាមួយនិងក្រុមគ្រួសារបាននាំគ្នាធ្វើដំណើរកម្សាន្តទៅកាន់ខេត្ត ព្រះសីហនុ រួចបន្តទៅលេងនៅកន្លែងកម្សាន្តមួយកន្លែងដែលគេហៅថា កោះសង្សារ ក្រោយពេលទៅដល់ភ្លាម រ៉េត សូហ្សាណា មិនបានធ្វើឲ្យហ្វេនៗខកបំណងឡើយ ដោយកញ្ញាបានថតរូបភាពស្អាតៗរបស់ខ្លួនជាច្រើនសន្លឹកដែលអមមកជាមួយនិងទេសភាពទឹកសមុទ្រដ៏ស្រស់ត្រកាល ឃើញហើយពិតជាចង់ទៅលេងខ្លាំងណាស់ ៕

~

សូមទស្សនារូបភាពខាងក្រោម៖

~

~

~

~

~

Comment here