សង្គម

មិនសមសោះ! ពុំមានជំងឺអ្វីសោះ កាន់ទូរស័ព្ទមើលសុខៗធ្លាក់ពីដៃ ពេលប្រពន្ធទៅមើលហួស-ពេលទៅហើយ

~

មនុស្សមិនតិចនាក់ទេ ដែលជាសាច់ញាតិ ក៏ដូចជាមិត្តភក្តិ បានបង្ហាញក្ដីឈឺចា-ប់ជាខ្លាំង ខណៈដែលបុរសម្នាក់បានឃ្លាតឆ្ងាយពីពួកគេជារៀងរហូតគ្មានថ្ងៃត្រលប់ ទាំងដែលគ្រប់គ្នា មិនទាន់អាចធ្វើចិត្តទទួលយកបាន ព្រោះវាកើតឡើងភ្លាមៗពេក ទាំងដែលពុំមានជំងឺរ៉ាំរ៉ៃ ប្រចាំកាយទាល់តែសោះ ស្រាប់តែគេងស្លា-ប់ចោលប្រពន្ធកូនតែម្តង។

~

ដោយមិនអាចទទួលយកដំណឺងដ៏សែនសោកសៅនេះបាន ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ណាណា លក់ខោអាវនៅថៃ ដែលត្រូវជាប្អូនស្រីបុរសខាងលើ ក៏បានបង្ហោះសារ រៀបរាប់ទាំងក្ដីឈឺចា-ប់ថា៖ «ប្អូនសុំទោ-សបងប្រុស ដែលប្អូនមិនបានជូនដំណើរបង ជាលើកចុងក្រោយ វាលឿនពេកហើយប្អូនទទួលយកមិនបានទេ បងក្រោកឡើងមកបង»។

~

មេង លី៖ «ជូនពរប្អូនទៅឲ្យបានស្ងប់សុខណា សូមប្អូនទៅឲ្យបានស្ងប់សុខណា លាជារៀងរហូត នៅតែស្រលាញ់អាណិតអូនមិនគួរអាយុខ្លីម្ល៉េះប្អូន»។

~

ដេតម៉េង ហ៊ី ៖ «ឱ!សម្លាញ់ហើយ ហេតុអីបានឯងទៅចោលគ្នាអ៊ីចឹង សម្លាញ់ជាមនុស្សម្នាក់ដ៏ល្អ សម្រាប់គ្នា ទោះមានរឿងអីក៏សម្លាញ់មិនដែលលាក់គ្នាដែរ តែហេតុអីបានឯងដាច់ចិត្ត ទៅចោលយើងអ៊ីចឹង ធ្លាប់រស់នៅធ្វើការលំបាកជាគ្នាទោះ យើងម្ដាយផ្សេងគ្នាក៏ពិតមែន តែពួកយើងស្រលាញ់គ្នា ដូចបងប្អូនបង្កើតអ៊ីចឹងសម្លាញ់ ចុះឯងទៅកូនឯងតើរនណាមើលហាស គ្នាធ្វើចិត្តមិនបានទេសម្លាញ់អើយ សូមវិញ្ញាណក្ខន្ធរបស់សម្លាញ់ ទៅកាន់ទីឋានបរមសុខផងចុះ ណាសម្លាញ់(បងប្អូនល្អ)»។

~

តាមការបញ្ជាក់ពីប្អូនស្រីបុរសឈ្មោះ ភ័ត្រាខាងលើ ក៏បានឲ្យដឹងថា រកមូលហេតុនៃការស្លា-ប់ពុំឃើញនោះទេ តែអាចជាករណីខ្យ-ល់គ ដោយដំបូងឡើយ គាត់កាន់ទូរស័ព្ទមើលធម្មតា ហើយភ្លាមៗស្រាប់តែធ្លាក់ទូរស័ព្ទពីដៃ ស្លា-ប់តែម្តង ពិតជាគួរឲ្យសង្វេ-គខ្លាំងណាស់៕

~

~

~

~

Comment here