តារា

អាណិតណាស់! ម៉ូដា ដាច់ចិត្តទម្លាយពីប្រវត្តិរបស់ខ្លួនទាំងអួលដើមករបែបនេះ ដោយសារតែ… (មានវីដេអូ)

~

ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ពិតជាបានជ្រាបរួចមកហើយពីតារាសម្ដែងវ័យក្មេងល្បីឈ្មោះ ម៉ូកា ដែលមានអាយុ ១៩ ឆ្នាំទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើនតាមរយៈការសម្ដែងរឿងខ្លីៗជាហូរហែរ។

~

ជាក់ស្ដែងផងដែរនោះដោយរាល់វីដេអូសម្ដែងរបស់នាងសុទ្ធតែទទួលបានការគាំទ្រ និងមើលទៅសប្បាយរីករាយណាស់ ក្នុងនោះស្រាប់តែកាលពីពេលថ្មីៗនេះមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយ ម៉ូកា ដាច់ចិត្តទម្លាយពីប្រវត្តិរបស់ខ្លួនឯងតាមរយៈកិច្ចសម្ភាសន៍មួយទាំងក្តុកក្តួលបែបនេះថា

~

“ខ្ញុំឈ្មោះ ម៉ូកា ជាតារាសម្តែង ខ្ញុំអ្នកនៅខេត្តកំពត ឆ្នាំហ្នឹង ខ្ញុំអាយុ ១៩ ឆ្នាំ ចា-ប់ផ្តើមទទួលការគាំទ្រមុនដំបូងគេ គឺជាប្រភេទសាច់រឿងខ្លីៗ គឺខ្ញុំនឹកឃើញដល់ ម៉ាក់របស់ខ្ញុំគាត់ខំប្រឹងធ្វើការដើម្បីឲ្យខ្ញុំរៀន ប៉ុន្តែក្រោយមក គាត់ឈឺ អ៊ីចឹង គឺខ្ញុំក៏ឈប់រៀនទៅ, ខ្ញុំអត់សូវមានមិត្តភ័ក្ដិអីផង គេឃើញយើងអត់ ម៉ាក់ខ្ញុំក៏គាត់អត់សូវមានលុយច្រើន ឲ្យរៀន តាមពិតនៅសល់តែ 1ឆ្នាំទៀត

~

ខ្ញុំបញ្ចប់ការសិក្សា ឆ្នាំទី 4 ហើយ តែដោយសារតែមានបញ្ហា ម៉ាក់ខ្ញុំឈឺ ខ្ញុំក៏ឈប់រៀនទៅ ពិបាក គឺខ្ញុំធ្លាប់ធ្វើការនៅផ្ទះគេ តាំងពីអាយុ 9 ឆ្នាំ គ្រួសារខ្ញុំធ្លាប់រកស៊ីខាត គាត់ត្រូវជំពាក់បំណុលគេ អ៊ីចឹងខ្ញុំក៏ជួយរកគាត់ដើម្បីសងបំណុលគេ ខ្ញុំជាកូនទី 3 ក្នុងគ្រួសារ ឥឡូវគ្រួសារខ្ញុំ រាងគ្រាន់បើជាងមុន ចា-ប់តំាងពីពេលដែលខ្ញុំបានចូលសិល្បៈ ដោយសារតែមានការជ្រោមជ្រែងពីបងជីដូនមួយរបស់ខ្ញុំ ហើយនិងបងប្អូនអ្នកគាំទ្ររបស់ខ្ញុំ…”៕

~

~

~

~

Comment here