សង្គម

ប្លែកណាស់! ធ្លាប់តែឃើញកូនកំលោះដង្ហែរបណ្ដារការជូនខាងស្រី តែមង្គលការមួយនេះបែរជាកូនក្រមុំដង្ហែបណ្ដារការជូនកូនកំលោះវិញ ជាទឹកប្រាក់រហូតដល់ទៅ…

~

ប្រទេសថៃ៖ អ្នកយកព័ត៌មានប្រទេសថៃបានធ្វើការរាយការអំពីហេតុការណ៍នៅក្នុងមង្គលការមួយនៅក្នុងប្រទេសថៃ ដែលមានកូនក្រមុំឈ្មោះ Pitchaya Phanomai ឬ Bai Liu អាយុ ៣៣ឆ្នាំ និកូនកំលោះឈ្មោះ Panupong Thephachantharak ឬ Nikki អាយុ ៣៣ឆ្នាំ ដោយពិធីមង្គលការមួយនោះត្រូវបានរៀបចំឡើងនៅក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ (KICE ) ស្ថិតក្នុងក្រុងKhon Kaen ខេត្Khon Kaen។

~

ដែលនៅក្នុងមង្គលការនោះគឺសង្កេតឃើញថា ខាងកូនក្រមុំបានដឹកដង្ហែថ្លៃបណ្ណាការ មាសប្រាក់ និងចិញ្ចៀនភ្ជាប់ពាក្យទៅកាន់ខាងកូនកម្លោះដែលការធ្វើពិធីនៅក្នុងមង្គលការមួយនោះពិតជាប្លែកខ្លាំងមែនទែន ដែលមានភាពខុសប្លែកពីគូស្នេហ៍ដទៃផ្សេងៗទៀត។ ដោយថ្លៃបណ្ណាការទាំងនោះមានដូចជា លុយសុទ្ធជាង១២លានបាត រួមទាំងលុយ២លានបាត គ្រឿងអលង្ការ មាសតម្លៃ 5 ម៉ឺនបាត ប័ណ្ណកម្មសិទ្ធិនៅស្រុក Ubonrat ខេត្ត Khon Kaen ផ្ទៃដី 5 រ៉ៃ មានតម្លៃជាង 5 ម៉ឺនបាត រថយន្ត BMW 3 Series ស្លាកលេខ ពណ៌ក្រហម តម្លៃ 28 លានបាត ផ្ទះមួយខ្នងតម្លៃ៧លានបាត ។

~

កញ្ញា Pitchaya កូនក្រមុំបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា ខ្លួននាងផ្ទាល់ជាអ្នកលើករឿងសុំរៀបការនាងចង់ធ្វើឱ្យបុរសភ្ញាក់ផ្អើល។ ដោយបានពិគ្រោះជាមួយសាច់ញាតិទាំងសងខាង ដោយមិនជំទាស់អ្វីនោះឡើយ។ ការធ្វើឡើងបែបនេះវាមិនខុសអ្វីនោះឡើយ ព្រោះវានៅតែជាពិធីរៀបការបែបប្រពៃណីថៃដដែល ប៉ុន្តែបានប្ដូរពីបុរសបង្ហាញសេចក្ដីស្រឡាញ់ទៅជានារីបង្ហាញសេចក្ដីស្រឡាញ់ជំនួសវិញ។

~

~

~

~

~

Comment here