តារា

មានរឿងអីចេះ! ក្រោយ យ៉ែម សំអូន ពោលធុញនឹងសិល្បៈថាជាពិភពក្លែ-ងក្លាយ ស្រាប់តែ សេន រ៉ានុត លើកឡើងផាំងបែបនេះ…

~

នៅព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់លោក យ៉ែម សំអូន បានប្រកាសក្តែងៗ ធុញនឹងសិល្បៈ ព្រោះមានតែការច្រណែន និន្ទា និង ការរាប់អានក្លែ-ងក្លាយ។

~

លោក យ៉ែម សំអូន បានរៀបរាប់លម្អិតថា ៖ «ស-ព្វថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថាដូចជាហត់ នឿយណាយ ធុញនឹងការងារសិល្បៈ ដែលមានតែការច្រណែន និន្ទាគ្នា ប្រើមនោសញ្ចេតនា រាប់អានគ្នារបៀបក្លែ-ងក្លាយ ប៉ុន្តែសម្តែងធ្វើដូចមែនទែន។ ហ៊ឺ! ពេលខ្លះខ្ញុំជួប ខ្ញុំឃើញ ខ្ញុំដឹងទាំងអស់ប៉ុ ន្តែត្រូវធ្វើដូចមិនដឹង មិនឃើញ ហើយលួ-ចសរសើរនៅខាងសម្ដែងយកមុខរបស់គេ។ សុំសួរមួយ សម្រាប់បងប្អូនប្អូន Fan អ្នកគាំទ្រទាំងអស់គ្នា បើថ្ងៃណាមួយខ្ញុំឈប់ ហើយដើរចេញពីពិភពសិល្បៈក្លែ-ងក្លាយនេះ តើអ្នកទាំងអស់គ្នាស្ដាយខ្ញុំទេ? សូមជួយប្រាប់ខ្ញុំផង! នេះជាអារម្មណ៍ពិតរបស់ខ្ញុំ»។

~

ក្រោយឃើញសារបង្ហោះយ៉ាងវែងអន្លាយហាក់រៀបរាប់បង្ហាញថា សិល្បៈគឺជាពិភពក្លែ-ងក្លាយសម្រាប់លោក យ៉ែម សុគន្ធ ភ្លាមៗនោះ អតីតតារាចម្រៀងល្បីឈ្មោះកំពុងរស់នៅក្រៅប្រទេស លោក សេន រ៉ានុត ក៏បានចែករំលែកសារនោះលើគណនីហ្វេសប៊ុករបស់លោក ព្រមទាំអមសារយ៉ាងខ្លីថា ៖ «ដូច្នេះហើយ ទើបខ្ញុំលាលែង តែច្រៀងលេងម្តងម្កាលបានហើយ»។

~

សារខ្លី តែមានន័យរបស់លោក សេន រ៉ានុត ក៏បានធ្វើឱ្យមហាជនមួយចំនួនបានដឹងច្បាស់ពីមូលហេតុបន្ថែមទៀត ដែលលោក សេន រ៉ានុត បានបញ្ចប់ជីវិតសិល្បៈ ស្របពេលកំពុងល្បីល្បាញនោះ៕

~

~

~

Comment here