សង្គម

ប្លែកៗ! ពេលបើកឡានឈ្លោះគ្នា ប្តីខឹងទាញចង្កូតចូលទឹកឲ្យស្លា-ប់ទាំង២ តែឃើញប្រពន្ធឈ្លក់ ក៏ប្រឹងស្រង់ឡើងគោកវិញ

~

ប្តីប្រពន្ធ ២នាក់ កំពុងធ្វើដំណើរក្នុងរថយន្តជាមួយគ្នាសុខៗ ក៏កើតមានជម្លោះពាក្យសម្តីតឹងសរសៃកដាក់គ្នា ស្រាប់តែបុរសជាប្តីផ្ទុះកំហឹងទប់មិនជាប់ ក៏បើករថយន្តទម្លាក់ចូលរណ្តៅដី បំណងសម្លា-ប់ខ្លួនទាំង២នាក់ លុះឃើញប្រពន្ធឈ្លក់ទឹក គួរឱ្យអាណិត

~

ទើបបុរសជាប្តី ប្រឹងប្រវេប្រវាហែលសណ្តោងប្រពន្ធចេញពីទឹករហូតដល់លើគោកបានដោយសុវត្ថិភាព ប៉ុន្តែអកុសល ក្រោយពេលឡើងមកដល់លើគោក បុរសជាប្តីទំនងហត់ពេក ខ្សោះខ្យល់ ក៏ដាច់ខ្យល់ស្លា-ប់យ៉ាងអាណោចអាធ័ម។

~

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចរណ្តៅដី អេង សុខហ្គិច ស្ថិតក្នុងភូមិតាចក សង្កាត់ស្រងែ ក្រុងសៀមរាប។

~

បុរសជាប្តីដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ មានឈ្មោះស៊ុយ ស៊ីហ៊ិញ អាយុ៤១ឆ្នាំ មុខរបរបើករថយន្តដឹកដី។ ចំណែកស្ត្រីជាប្រពន្ធដែលរួចរស់ជីវិត មានឈ្មោះភុន ផល្លា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរអ៊ុតសក់។ ប្តីប្រពន្ធទាំង២ ខាងលើ មានលំនៅ ភូមិថ្នល់ សង្កាត់ស្រងែ ក្រុងសៀមរាប។

~

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញប្តីប្រពន្ធទាំងពីរខាងលើ បានរួមដំណើរជាមួយគ្នា តាមរថយន្ត ១គ្រឿង លុះក្រោយមក អ្នកទាំងពីរក៏បានកើតមានជម្លោះពាក្យសម្តីនឹងគ្នា (ប៉ុន្តែមិនដឹងថាផ្តើមចេញពីមូលហេតុអ្វីឱ្យប្រាកដនៅឡើយ) ស្រាប់តែធ្វើឱ្យបុរសជាប្តី ឆេះឆួលកំហឹងខ្លាំង ទប់មិនជាប់ ក៏បើករថយន្តទម្លាក់ចូលរណ្តៅដី នៅចំណុចទីតាំងកើតហេតុ ដែលមានជម្រៅទឹកជ្រៅ បំណងសម្លា-ប់ខ្លួនទាំង២នាក់ប្តីប្រពន្ធតែម្តង។

~

ប្រភពដដែល បន្តថា លុះក្រោយពីរថយន្តធ្លាក់ចូលទឹក ឃើញស្ត្រីជាប្រពន្ធឈ្លក់ទឹក គួរឱ្យអាណិត ទើបបុរសជាប្តី ប្រឹងស្រវេស្រវាហែលសណ្តោងប្រពន្ធចេញពីក្នុងរថយន្ត យកទៅដាក់លើគោក បានដោយសុវត្ថិភាព។

លុះពេលស-ង្គ្រោះប្រពន្ធដល់លើគោកហើយ ទំនងជាបុរសជាប្តី អស់កម្លាំ-ងខ្លាំង និងអស់ដៃអស់ជើង (ខ្សោះខ្យល់) ក៏បណ្តាលឱ្យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធ ទួញយំសោកបោកខ្លួនស្តាយក្រោយយ៉ាងខ្លាំង។

~

នៅអំឡុងពេលកើតហេតុនោះ ប្រជាពលរដ្ឋនៅក្បែរខាងដែលប្រទះឃើញហេតុការណ៍ខាងលើ បានព្យាយាមជួយស-ង្គ្រោះបុរសជាប្តីនោះដែរ តែអកុសល ប៉ុន្តែស-ង្គ្រោះមិនទាន់ ហើយបានត្រឹមជិះទូករាវរករថយន្តនៅក្នុងទឹកជម្រៅជាង ១០ម៉ែត្រ ក្នុងបំណងស្ទូចយករថយន្ត ពីក្នុងទឹកវិញតែប៉ុណ្ណោះ ។

~

ស-ពបុរសជាប្តី ត្រូវបានសមត្ថ-កិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ជុំវិញករណីខាងលើ សមត្ថ-កិច្ចជំនាញបានបញ្ជាក់ថា សមត្ថ-កិច្ចកំពុងបន្តស្រាវជ្រាវរកមូលហេតុច្បាស់លាស់៕

~

Comment here