សង្គម

ក្តុកក្តួលណាស់! ក្មួយមីងអាយុខ្លីណាស់ តាំងពីតូចដល់ធំក្មួយមិនដែលធ្វើឲ្យម៉ែឪពិបាកទេ ក្មួយភ្លេចសន្យាហើយ

~

«លឿនពេកហើយ ក្មួយមីងអាយុខ្លីណាស់ ក្មួយល្អណាស់ ក្មួយតាំងពីតូចដល់ធំ ក្មួយមិនដែលធ្វើឲ្យម៉ែឪពិបាកដោយសារក្មួយឡើយ មីងសោកស្ដាយណាស់ក្មួយអើយសូមវិញ្ញាណក្ខន្ធក្មួយទៅកាន់សុគតិភពជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះទៀត»។ ទាំងនេះជាសារដ៏ក្រៀមក្រំរបស់សាច់ញាតិជនរង-គ្រោះដែលបានបញ្ចេញនៅលើបណ្ដាញសង្គម។

~

ប្រភពខាងលើបន្តទៀតថា «រូបចុងក្រោយរបស់ក្មួយសំលាញ់មីង ហេតុអីក្មួយសន្យាជាមួយមីងថា ខែក្រោយចង់ហូបម្ហូបមីងទៀត ក្មួយថាចង់សប្បាយជាមួយមីងមានុះអី (មីងសុំទោ-សបើថ្ងៃនោះបើមីងមិនឆាប់មកវិញទេ ក្មួយមីងក៏មិនមានថ្ងៃនេះដែរមែនទេ) ក្មួយភ្លេចសន្យាហើយទៅចោលមីងគ្មានថ្ងៃវិលវិញបែបនេះទៅឲ្យបានសុខណា៎ក្មួយល្អរបស់មីងមានិងបងប្អូនទាំងអស់សង្ឈឹមថាក្មួយទៅបានសុខហើយម៉ាក់ប៉ាមីងមាអ្នកគ្រប់គ្នាស្រលាញ់ក្មួយណាស់តែកុំបារម្ភណា៎ទៅឲ្យបានសុខណា៎»។

~

បញ្ជាក់ហេតុការណ៍លម្អិតថា បុរសម្នាក់បានស្លា-ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយបើកម៉ូតូបុ-ករថយន្តខូចឈប់ចតលើចិញ្ចើមផ្លូវ ។ ហេតុការណ៍គ្រោះ-ថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៩និង១០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ ៥៨ ចន្លោះបង្គោលគីឡូលេខ១៧-១៨ ភូមិទំនប់ដាច់ ឃុំ អូរបីជាន់ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ។

~

លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបា-ល ស្រុកអូរជ្រៅ បានឲ្យដឹងថា៖ដំបូងមានរថយន្ដ ០១គ្រឿងម៉ាកហីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បមានជ័យ 2A7650បើកបរ មកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចកើតហេតុ ក៏ខូចចតលើចិញ្ចើមផ្លូវ ស្របពេលនោះមានម៉ូតូ០១គ្រឿងម៉ាកឌ្រីមពណ៍ខ្មៅពាក់ស្លាក

~

លេខបមានជ័យ 1R8989 ក្នុងទិសដៅស្របទិសគ្នា បើកបរដោយឈ្មោះឡាន់ វាសនា ភេទ ប្រុសអាយុ ២៣ឆ្នាំមានលំនៅភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (គ្មានពាក់មួកសុវត្តិភាព) បានបុ-កពីក្រោយរថយន្ត បណ្តាលឲ្យអ្នកបើកម៉ូតូស្លា-ប់ ភ្លាមៗមួយរំពេចនៅនឹងកន្លែងកើតហេតុ។

~

លោកអធិការបានបញ្ជាក់ថា៖ ក្រោយពីកើតហេតុអ្នកបើកបររថយន្តបានរត់គេ-ចខ្លួនបាត់ បន្ស់ទុកអ្នករួមដំណើរចំនួន០២នាក់។ បើយោងតាមការបំភ្លឺឲ្យដឹងពីអ្នករួមដំណើរទាំង ២នាក់នោះ បានប្រាប់នគរបា-លថា អ្នកបើកបររថយ ឈ្មោះ សាន់ ហឿន ភេទ ប្រុសអាយុ ៣៣ឆ្នាំមានលំនៅភូមិអូរឬស្សីក្រោម សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។

~

លោកអ៊ឹម សុភារៈបានបញ្ជាក់ទៀតថា៖ មូលហេតុបណ្ដាលឲ្យកើតមានគ្រោះ-ថ្នាក់គឺមកពីរថយន្ដខូចចតនៅលើចិញ្ចើមផ្លូវខ្វះសញ្ញាផ្ដល់ដំណឹងមិនគ្រប់គ្រាន់ ចំណែកអ្នកបើកបរម៉ូតូបើក ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងស្រវឹងស្រា បងប្អូនសាច់ញាតិឃា-ត់មិនស្តាប់នេះបើតាមការឲ្យដឹងពីសាច់ញាតិជនរង-គ្រោះបានបំភ្លឺប្រាប់នគរបា-ល។ស-ពជនរង-គ្រោះបានប្រគល់ជូនសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្តនគរបា-លកំពុងស្រាវជ្រាវ ដើម្បីឲ្យមកទទួលខុសត្រូវចំពោះមុខច្បា-ប់៕

~

~

~

Comment here