~
ពិតជារឿងដែលគួរឲ្យរន្ធត់ណាស់ និងសោកសៅខ្លាំងណាស់សម្រាប់ពិធីករលោក សុខ រ៉ាស៊ី ខណៈដែលលោក អៀង ចេនឡា ត្រូវជាបងប្រុសបង្កើតទទួលមរណភាពមិនទាន់បាន ១ ខែផង ឥឡូវស្រាប់តែត្រូវបាត់បង់បងប្រុសថ្លៃជាទីស្រលាញ់ម្នាក់ទៀត។
~
នៅលើគណនីហ្វេសប៊ុករបស់ពិធីករលោក សុខ រ៉ាស៊ី កាលពីព្រលប់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ ម្សិលមិញគេឃើញលោកបានបង្ហោះរូបភាពកាត់ទុក្ខដ៏ក្រៀមក្រំបង្កការភ្ញាក់ផ្អើល និងការសួរនាំជាច្រើនពីមហាជន។ លោកបានរៀបរាប់សារសោកសៅថា ហេតុអី្វមនុស្សល្អៗឆាប់ចាកចេញម្ល៉េះ។
~
ពិធីករលោក សុខ រ៉ាស៊ី បានបន្តថា ប្អូនទទួលយកមិនបានទេបងប្រុសដ៏ល្អរបស់ប្អូន។ តាមរយៈដំណឹងនៃមរណទុក្ខដ៏ក្រៀមក្រំនេះគេឃើញមានអ្នកសិល្បៈនិងមហាជនជាច្រើន
បានផ្ញើសារចូលរួមរំលែកទុក្ខគ្រប់គ្នា ខណៈមានខ្លះទៀតបានសួរថាអ្នកដែលស្លា-ប់ត្រូវជាអ្វីនឹងលោកដែរ?។ ចម្លើយត្រូវបានលោក សុខ រ៉ាស៊ី បញ្ជាក់ដោយខ្លីថា គាត់ត្រូវជាបងថ្លែរបស់លោក។
~
សូមបញ្ជាក់ថា គិតមកទល់ពេលនេះលោក សុខ រ៉ាស៊ី និងក្រុមគ្រួសារទើបតែបាត់បង់បងប្រុសបង្កើតជាទីស្រលាញ់គឺលោក អៀន ចេឡា មិនបាន ១ ខែទេ។
~
ប៉ុន្តែឥឡូវនេះ ក៏ត្រូវបានបាត់បង់សមាជិកគ្រួសារម្នាក់ទៀតទាំងក្តីអាល័យបំផុត។ គេ-ចាំបានថា តារាចម្រៀងលោក អៀង ចេន ឡាន បានទទួល រណភាពកាលពីយប់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយសារជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ៕ ប្រភព៖ កម្ពុជាថ្មី
~
~
~
~
Comment here