សង្គម

ព្រឺ សម្បុសខ្ញាក់! ដឹងខ្លួនថាជិតស្លា.ប់ទាំងក្មេង ដើរឆាតទៅមិត្តភក្តិផ្ដែផ្ដាំពាក្យទាំងអស់នេះ ស្ដាប់ហើយខ្លោចចិត្ត

~

ប្រិយមិត្តជាច្រើន ប្រាកដបានដឹង និងក៏ដូចក្តុកក្តួលរំជួលចិត្តរួចហើយ ចំពោះការបាត់បង់ជីវិតនារីម្នាក់ទាំងនៅវ័យក្មេងដ៏គួរឲ្យសោកស្តាយ ស្ថិតនៅក្នុងទឹកដីតំបន់ចម្ការកៅស៊ូខេត្តកំពង់ចាម។

ការបាត់បង់ជីវិតរបស់នាង ក៏ត្រូវបានដឹងថា ដោយសារជំងឺប្រចាំកាយ (ជំងឺទឹកនោមប្រៃ) អស់រយៈពេលជិត ៣ ឆ្នាំ ប៉ុន្តែ ដោយសារជំងឺនេះមិនអាចធូរស្បើយ និងផ្ទុយទៅវិញ គឺមានតែរឹតរួមធ្វើឲ្យរូបកាយរបស់នាងកាន់តែចុះដុនដាបពីមួយថ្ងៃទៅមួយ ហើយមិនអាចតស៊ូទៅមុខទៀតបាន នាងក៏បានលាចាកលោកកាលពីពេលថ្មីៗនេះ។

~

ជាមួយគ្នានោះផងដែរ មិត្តភក្តិរបស់នាងដែលមានគណនីហ្វេសប៊ុកឈ្មោះ សឿន ស្រីតូច ក្រោយទទួលដំណឹងដ៏អកុសលនេះ បានសម្តែងនូវក្តីរន្ធ-ត់ចិត្តជាខ្លាំង និងសរសេររៀបរាប់បែបនេះថា៖

~

«ឯងប្រាប់គ្នាថាឯងពិបាកណាស់ ឈឺចុកចា-ប់ណាស់ ហត់ណាស់ តែឯងចង់ជាណាស់ចង់មានជីវិតធម្មតាដូចគេ ឯងតស៊ូណាស់ តែពេលនេះឯងប្រហែលជាហត់ហើយមិត្តសម្លាញ់ វាលឿនពេកហើយមិត្តសម្លា-ញ់ សម្រាកចុះណាសម្លាញ់ សូមអោយឯងកេីតជាតិជាថ្មីកុំឲ្យពិបាកដូចជាតិនេះអី លារហូតហើយមិត្តសម្លាញ់»។

~

លើស-ពីនេះ អ្វីដែលគួរឲ្យសែនស្រណោះ និងស្ទើរតែទប់ទឹកភ្នែកមិនបាននោះ គឺនៅពេលបានស្តាប់សំលេងសារចុងក្រោយរបស់នាង ដែលបានឆាតទៅកាន់មិត្តភក្តិ ខណៈបានដឹងច្បាស់ថាខ្លួនមិនអាចបន្តរស់ទៀតបាន។

ក្នុងនោះ នាងបាននិយាយទៅកាន់មិត្តៗសំលាញ់ឲ្យលេងថា៖ «…ចង់និយាយថា ឥឡូវ ឯងឆាតលាមិត្តភក្តិបណ្តើរៗហើយ ព្រោះអីខ្លាចអត់បានលា… មិត្តភក្តិណាអត់ដែលបានជួប មកជួបមុខគ្នាឲ្យហើយទៅណា៎ ឯងអស់វិធីមើលហើយណាស់ មើលឡើងរី-ងខ្លួន វាមិនជាស្អីទេ វាគ្រាន់តែហើ-មដៃជើង ហើមខ្លួន ហើ-មអស់រលីងហើយ មុខអីហ្នឹង យើងកើតយូរហើយជិត ៣ ឆ្នាំ ដូចគេធ្វើអត់ឲ្យយើងជាអុីចឹង មិនថាគ្រូពេទ្យ គ្រូខ្មែរ យើងមើលអស់ហើយ តែអត់ជាទេ…!»។

~

ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ ឃើញថាមានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍រំជួលចិត្ត អាណិតដល់រូបនាងជាខ្លាំង និងព្រមទាំងបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅដល់គ្រួសារនៃស-ពផងដែរ៕

~

~

~

Comment here