សង្គម

គួរឲ្យគោរពណាស់! ប្តីប្រពន្ធ មួយគូរ ដែលជាជនជាតិបារាំង បានជ្រើសរើសយកនៃសំលៀកបំពាក់ប្រពៃណីខ្មែរ​ ធ្វើឲ្យមហាជន…

~

ភ្ញាក់ផ្អើលជាខ្លាំង ដោយឃើញពីរនាក់ប្តីប្រពន្ធមួយគូរ ដែលជាជនជាតិបារាំង បានស្លៀកពាក់ បែបឈុតប្រពៃណី បានធើ្វឲ្យគ្រប់គ្នានៅល់ើបណ្តាញសង្គម មានពេញចិត្ត និងសសើរពេញៗមាត់។ ​ម្យ៉ាងវីញទៀត ពិសេសយេីងសង្កេតឃេីញថា​ ក៏មានជនបរទេសមួយចំនួន​ទៀត បា​ន​ជ្រេីសយកសម្លៀកបំពាក់បែប​ប្រពៃណី​ខ្មែរ​មកប្រារព្ធក្នុង​ពិធី​ជ័យ​មង្គល​ និង​ដំណើរ​កម្សាន្ត​ទៅកាន់តំបន់នានាក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​​។

~

ទាំងនេះគឺជាមោទនភាពមួយរបស់ប្រជាជនខ្មែរ និងជាការបង្ហាញនូវ​ប្រពៃណី​ដ៏​ល្អផូរផង់​របស់​យេីងទៅកាន់​ពិភព​លោក​អោយបានស្គាល់ផងដែល។ដោយឡែក ប្តីប្រពន្ធ​មួយ​គូ​នេះ ដែលជាជនជាតិបារាំង ដោយ​សារ​តែ​ស្រលាញ់ ក៏បានសម្រេចជ្រេីសរេីសយកឈុត​ប្រពៃណី​ខ្មែរ​មកស្លៀកពាក់​និងបានរួមគ្នាផ្តិតយក​នូវ​ទិដ្ឋភាព​នៅតាម​ទី​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​​សៀមរាប។​

~

គួរឲ្យដឹងថា ​តាមគណនី​ហ្វេសប៊ុក​ផេក​មួយមានឈ្មោះ​ “កាហ្វេ​វប្បធម៌​-សៀមរាប​ Culture Cafe” បាន​បង្ហោះ​ពី​ទិដ្ឋភាព​និងអមជាមួយ​ខ្លឹមសារ ​ដែលបានរៀប​រាប់​ថា៖«រូបភាពពីផ្ទះកាហ្វេរវប្បធម៌ បរទេសជនជាតិបារាំងគាត់ស្រលាញ់សំលៀកបំពាក់ប្រពៃណីខ្មែរ ហើយពួកគាត់គាំទ្រការផលិតរូបរបស់ក្រុមថតរូបប្រចាំកាហ្វេវប្បធម៌ផងដែរ។

~

សូមស្វាគមន៍ដល់ភ្ញៀវជាតិ​ និងអន្តរជាតិដែលមានបំណងថែររក្សាប្រពៃណី​ និងការពារវប្បធម៌របស់យើងទាំងអស់គ្នា។រូបថតដោយ ពូបឿន​ កែសម្រួលដោយ Chea Lim»។សូមអរគុណសំរាប់អានអត្ថបទខាងលើនេះ។ទស្សានារូបភាពខាងក្រោម:

~

~

~

~

~

~

~

Comment here