តារា

អស្ចារ្យមែន! តន់ ចន្ទសីម៉ា ទទួលបានពានរហូតដល់ ៣ ក្នុងកម្មវិធី​ Pleng Music Awards 2022 ដោយសារតែបទចម្រៀងមួយបទនេះ…

~

តារាចម្រៀងស្រីវ័យដ៏មានប្រជាប្រិយភាពប្រចាំផលិតកម្ម Galaxy កញ្ញា តន់ ចន្ទសីម៉ា ដែលក្តោបបានទីផ្សារយ៉ាងច្រើនសន្ធឹកសន្ធាប់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ទើបធ្វើឲ្យ តារាចម្រៀងវ័យក្មេងរូបនេះ កាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញមកដល់ស-ព្វថ្ងៃនេះ។

~

ជាក់ស្តែង មហាជនបានសម្តែងការចា-ប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពី Galaxy Navatra ត្រៀម និងបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនមួយបទដែលមានចំណងជើងថា «Are you ok ផ្លាប់ៗ with me» ដែលបកស្រាយដោយកញ្ញា តន់ ចន្ទសីម៉ា ផ្ទាល់តែម្តង តែក៏ត្រូវបាន អ្នកឧកញ្ញា ឡេង ណាវ៉ាត្រា ត្រូវឲ្យលុបចេញវិញ ទាំងក្នុងបណ្តាញសង្គម TikTok និង Facebook ដោយមានការស្នើរពីអ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ។

~

ទន្ទឹងនឹងនេះដែរ កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ កម្មវិធីពានរង្វាន់តន្ត្រីដ៏ធំប្រចាំប្រទេសកម្ពុជា គឺពានរង្វាន់ Pleng Music Awards 2022 ដែលនាំមកជូនដោយក្រុមហ៊ុន Smart Axiata និងរៀបចំដោយ Pleng បង្កើតឡើងដើម្បីគាំទ្រនិង លើកទឹកចិត្តស្នាដៃនិង សមិទ្ធិផលរបស់អ្នកចម្រៀង អ្នកនិពន្ធ និង អ្នកផលិតតន្រ្តីគ្រប់ប្រភេទប្រចាំប្រទេសកម្ពុជាដែលមាននៅក្នុងកម្មវិធីទូរស័ព្ទ Pleng។

~

ដោយឡែក អបអសាទរ ដល់ កញ្ញា តន់ ចន្ទសីម៉ា ទទួលបានពានរហូតដល់៣ ដោយសារតែ Are you Ok? និងក្លាយជាម្ចាស់ពាន ម្ចាស់ពានរង្វាន់ សិល្បការិនីប្រចាំឆ្នាំ វីដេអូចម្រៀងដំបូងគេដែលមានការមើល, 100លានដងក្នុង, សិល្បការិនីស្តាប់ច្រើនជាងគេ៕

~

~

~

~

~

~

Comment here