តារា

តាមពិត ឃើញសម្ដែងតួកំប្លុកកំប្លែងក៏ពិតមែន តែ Nattapong ក៏មានជំនាញនេះដែរ ទ្រព្យក៏ហូរហៀរទៀត

~

អ្នកនិយមតាមដានរឿងភាគ និង ជីវិតអ្នកសិល្បៈថៃច្បាស់ជាស្គាល់ ព្រមទាំងធ្លាប់បានទស្សនាជាក់ជាមិនខាន តារាសម្ដែងប្រុសបែបកំប្លុកកំប្លែងនាយ

Nattapong Chartpong ដែលជាតារាប្រុសម្នាក់តែងតែនាំភាពសើចសប្បាយជូនទស្សនិកជន។ មិនថាមហាជនក្នុង និង ក្រៅស្រុកតែងតែគាំទ្រ និង ស្រឡាញ់ចំពោះភាពកំប្លុកកំប្លែងរបស់លោក។

~

ជារឿយៗ ប្រិយមិត្តតែងតែឃើញតារាប្រុសរូបនេះសម្ដែងជាអ្នកកំប្លុកកំប្លែងប៉ុណ្ណោះ ពុំសូវជាឃើញសម្ដែងតួឯកប៉ុន្មានឡើយ។ ជាការពិត បើកក្រឡែកទៅមើលពីជីវិតឯកជនតារានេះវិញ ក៏មិនធម្មតាដែរ ទោះបីសម្ដែងត្រឹមតួកំប្លែង

~

តែជីវិតពិតលោកហាក់រស់នៅលើគំនរទ្រព្យដ៏ច្រើនមិនចាញ់តារាតួឯកឡើយ។ ជាមួយគ្នានោះ មិនត្រឹមតែជាតារាកំប្លែងប៉ុណ្ណោះទេ នាយ Nattapong Chartpong ក៏មានសមត្ថភាពផ្សេងៗ ព្រមទាំងទទួលបានពានរង្វាន់យ៉ាងច្រើនទៀតផង។

~

តួយ៉ាង តារាប្រុសរូបនេះក៏ជាពិធីករម្នាក់ដែលមានថ្វីមាត់មិនចេះរីងស្ងួតតែងបម្រើភាពរីករាយជូនមហាជនផងដែរ។ លើស-ពីនោះ តារាប្រុសរូបនេះជាមនុស្សដែលស្រឡាញ់ធម្មជាតិម្នាក់ទៀតផង សូម្បីផ្ទះរបស់លោកក៏ពេញទៅដោយផ្កា និង រុក្ខជាតិចម្រុះគួរឱ្យគយគន់ណាស់៕ សូមមើលរូបភាពខាងក្រោម៖

~

~

~

~

~

Comment here