តារា

ក្តៅៗ! ភុស្ដតាងថ្មីត្រូវបានរកឃើញ ក្រោយពីមនុស្ស ៣នាក់បានធ្វើសកម្មភាពទាំងនេះនៅលើទូក ដោយសង្ស័យថាអ្នកទាំងនោះអាច…

~

ការស្លា-ប់របស់តារាសម្ដែងស្រី “តាំងម៉ូ នីដា” នៅក្នុងការជួបឧបទ្ទវហេតុធ្លាក់ទឹកបាត់បង់ជីវិត កំឡុងពេលជិះទូកល្បឿនលឿន នៅកណ្តាលទន្លេចៅប្រាយ៉ា ក្រោមស្ពានរ៉ាម៉ាទី ៧ ចំណតផែ Phibun Songkhram ហើយបើទោះជាមានរយៈពេលប្រមាណជា ១ខែទៅហើយក្តី ប៉ុន្តែគេនៅតែមិនទាន់អាចសន្និដ្ឋានអំពី មូលហេតុពិតនៃការស្លា-ប់ជាក់លាក់របស់ តាំងម៉ូ នីដា នៅពេលនេះបាននៅឡើយទេ ដែលធ្វើឱ្យមហាជនជាច្រើនមានមន្ទិលសង្ស័យជាខ្លាំងដោយពួកគេមើលទៅសាច់រឿងមិនសូវយល់ទាល់តែសោះចំពោះហេតុការណ៍មួយនេះ ។

~

អ្នកនិយមលេងអ៊ីនធឺណិតកំពុងជួយរកភស្តុតាង និងតម្រុយក្នុងករណីនេះបន្ថែមទៀត ដោយថ្មីៗនេះ ឃ្លីបមួយត្រូវបានគេធ្វើការជីកកកាយឡើង ខណៈមនុស្ស ៥នាក់ដែលនៅលើទូកល្បឿនលឿនទាំងនោះ បាននាំគ្នា ឡើងមកលើច្រាំងដើម្បីធ្វើការនិយាយជាមួយសមត្ថ-កិច្ចក្រោយកើតហេតុដែល តាំងម៉ូ បានធ្លាក់ចូលទឹករួច ដោយនៅក្នុងនោះគេសង្កេតឃើញ មានមនុស្ស៣នាក់ក្នុងឃ្លីប ដែលធ្វើឱ្យមហាជនមានការសង្ស័យជាខ្លាំង។

~

ជាក់ស្តែងនៅក្នុងឃ្លីបមួយនោះ “Job” បានដោះស្បែកជើងរបស់គាត់ដើម្បីគោះអ្វីមួយចេញ ខណៈ “Robert” ក៏កំពុងព្យាយាមយកអ្វីមួយចេញពីស្បែកជើងរបស់គាត់ផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះ អ្នកនិយមលេងអ៊ីនធឺណិតបានគិតថា អ្នកទាំងពីរយករបស់មួយចេញពីស្បែកជើងប្រហែលជាខ្សាច់ ដែលនេះស្របនឹងការរកឃើញថាសួតរបស់តាំងម៉ូ ពោរពេញដោយខ្សាច់ ហើយវាមិនធម្មតាទេដែល Zan ដោះស្បែកជើងរបស់គាត់ពេលកំពុងនៅក្នុងទូក ឬអាចប្រហែលអ្នកទាំងនោះបានធ្វើការដោះដូរ ទូកជាក់ជាក់មិនខាននោះឡើយ ។ មានការដោះដូរកប៉ាល់? ទោះជាយ៉ាងណាគេនៅតែមិនច្បាស់ថាអ្វីជាការពិតនោះឡើយ ពោលគឺត្រូវតែរង់ចាំភស្តុតាងបន្ថែមទៀត

~

~

~

~

~

~

~

Comment here