សង្គម

គ្រូមហាជ័យ បញ្ចាក់យ៉ាងច្បាស់ថាខ្លួនមិនមែនជាគ្រូបោកទេ ព្រោះមិនដែលលក់ដូរយកលុយនរណាទេ… (មានវិដេអូ)

~

គ្រូមហាជ័យ បារមីស្តេចនាគ ឬ ហៅថាលោកឪ កាលពីប៉ុន្មានថ្ងៃមុននេះ បានធ្វើឲ្យផ្ទុះកក្រើកខ្លាំងតែម្តង នៅលើបណ្តាញសង្គម បន្ទាប់ពីបាននាំក្រុម «ហែហម» របស់ខ្លួន ទៅធ្វើបុណ្យរំលឹកដល់គុណស្តេចនាគ ដែលក្នុងនោះក៏មានទាំងគ្រូមហាជុំ និង «ភីលៀង» ២នាក់ ត្រូវបាននាគចូលសន្ធិតទាំង៤ ផ្អើលពេញទូក នៅកណ្តាលផ្ទៃទន្លេបួនមុខ និងសូម្បីតែអ្នក Live លោក អុឹម ជីវ៉ា ក៏លួ-ចផ្អើលផងដែរ។

~

ជាមួយសកម្មភាពដ៏ហួសចិត្តបំផុតនេះ គឺពុំត្រឹមតែបង្កឲ្យមហាជនផ្ទុះការរិះគន់ឡើងកក្រើកប៉ុណ្ណោះទេ តែថែមធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានឥទ្ធិពលល្បីៗមួយចំនួន ក៏ចេញមុខព្រលះធ្ងន់ៗ និងសូម្បីចង់ទាញព្រនង់សំពងក្បាលគ្រូមហាជ័យ ទៀតផង។

~

តែទោះយ៉ាងណា គ្រូមហាជ័យ ហាក់ដូចជាមិនឈឺក្បាលហាលថ្ងៃ ទៅនឹងមតិរិះគន់ និងមានចំណាត់ផ្លូវច្បា-ប់ឆ្លើយតប ដូចដែលខ្លួនបានធ្វើការព្រមាន ចំពោះអ្នកខមិនជេរប្រមាថធ្ងន់ៗមកលើខ្លួនឡើយ ឬមួយក៏ទង្វើនេះជារឿងមិនពិត សម្តែង បោកប្រាស់ដូចគេថាមែនឬ!?។

~

ពិតណាស់ បន្ទាប់ពីត្រូវរងមតិមហាជនរិះគន់ប្រៀបដូចព្យុះសង្ឃរា គ្រូមហាជ័យ បានចេញវីដេអូនិយាយឡើងស្រទន់ថា ខ្លួនមិនបានបោកប្រាស់អ្នកណាម្នាក់ឡើយ អត់មានរកស៊ីជាលក់ឥវ៉ាន់ យកលុយពីបងប្អូនណាម្នាក់ទេ ប៉ុន្តែ ផ្ទុយទៅវិញ គឺពុំត្រឹមតែអនុញ្ញាតឲ្យបងប្អូនអ្នកមានជំនឿមកអុជធូបនៅវិមានមហាជ័យ អស់ទាំងធូបរបស់ខ្លួនទេ តែថែមទាំងចែកវត្ថុសក្តិសិទ្ធិឲ្យទៀតផង ហេតុនេះ គ្រូចង់សួរថា តើត្រង់ណាដែលថាគ្រូបោក!!។

~

ប៉ុន្តែ អ្វីដែលគួរឲ្យអស់សំណើច និងហួសចិត្តយ៉ាងខ្លាំងនោះ គឺក្រោយសភាពការមតិរិះគន់បានស្ងប់ស្ងាត់ ស្រាប់តែគ្រូមហាជ័យ ថ្មីៗនេះ បែរជាបានចេញវីដេអូប្រម៉ូតលក់យ័ន្តទាក់ទាញការរកស៊ី ដែលអះងាងថាពិតជាសក្តិសិទ្ធិ មានទាំងក្រណាត់៤ជ្រុងពណ៌ខៀវ និងស្ទីកកឺពណ៌ក្រហមដូចក្រដាសសែនចិន ដែលអាចបិទនៅលើទូរស័ព្ទ Ipad Taptop និងកាបូបជាដើម ដែលមួយបន្ទះលក់ក្នុងតម្លៃពិសេស ៣០ ដុល្លារ។

~

តែទោះជាយ៉ាងណា ក្រោយពីបានឃើញ ហួសចិត្តខ្លាំងពេក មហាជនបានដាក់ឲ្យកប់ៗថា៖ «ឈប់បានឈប់ទៅអាឡប់អើយ អោយមានការខ្មាសអៀនផង អស់២ឆ្កួតមកបោកប្រាស់គេទៀត, ថ្លៃណាស់លោកគ្រូអើយ រកលុយចាក់សាំងមិនចង់បានផង ទម្រាំមកជាវយ័ន្ត 30, 35 ដុល្លារ មានលុយពីណា របស់សក្តិសិទ្ធគេមិនប្រកាសលក់អុីចឹងទេ,…»។

~

រីឯអ្នកខ្លះទៀត បាននិយាយចំៗថា៖ «ពូកែបោកចឹងបានមានណាស់់ ដាក់យ័ន្តហ្នឹងទៅហើយ បើមិនធ្វើការរកលុយ តើលុយហូរចូលមកពីណា ខ្ញុំមិនសូវជំនឿចឹងៗទេ សុខនៅលើចិត្តប្រឹងរកទុកវាមានហើយ ធ្វើតែអំពើល្អទៅបានហើយ, ក្មេងៗសម័យនេះមិនងាយបោកបានទេ បោកបានតែចាស់ៗជំុនាន់ដើមទេ។ និយាយទៅចាស់ៗជំនាន់ដើមមានជំនឿណាស់ តែសម្រាប់កូនខ្មែរជំនាន់នេះឆ្លាតៗណាស់ កុំចង់មកបោកទៅមិនរួចទេ,…»៕

~

~

~

~

Comment here