តារា

អាសូរណាស់! ក្រោយចូលសង្រ្គោះបន្ទាន់ប៉ុន្មានថ្ងៃ ពេលនេះលោកតា ព្រហ្មម៉ាញ មានស្ថានភាពបែបនេះ… (មានវិដេអូ)

~

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីលោក ព្រហ្មម៉ាញ គឺជាសិល្បករអាយ៉ៃជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា ដោយលោកគឺជាដៃគូចម្រៀងអាយ៉ៃដ៏ស័ក្តិសមជាមួយអ្នកស្រី នួន សារី ហៅ យាយយ៉យ ។ ជាក់ស្ដែងផងដែរនោះបើងាកមកមើលកាលពីពេលថ្មីៗនេះ

~

មហាជនជាច្រើនមានការតក់ស្លុតចិត្ត និងភ្ញាក់ផ្អើលជាខ្លាំងក្រោយតារាកំប្លែងអ្នកនាង កាឆយ បានទម្លាយពីស្ថានភាពលោក ព្រហ្មម៉ាញ ពេលនេះធ្លាក់ខ្លួនឈឺ សន្លប់ត្រូវចូលមន្ទីរពេទ្យព្យាបាលភ្លាមៗ តាមរយៈសារមួយឃ្លាថា “លោពូ ព្រហ្ម ម៉ាញ លើសឈា-មសន្លប់ ឥឡូវនៅពេទ្យ ស-ង្គ្រោះបន្ទាន់ សូមអោយលោកពូឆាប់ជាណា”

~

និងបានបន្តថា“សូមកុំអោយគាត់កើតអីអោយសោះ🙏🏻🙏🏻🙏🏻 គាត់ចា-ប់ផ្តើមឈឺក្បាលរវើលរវា-យ អាណិតមីងណាស់តែម្នាកឯង ព្រះអើយជួយ” និង “ឈ្មោះជាប្រពន្ធ មិនដែលចោលប្ដី ក្នុងគ្រាអាសន្នណាមួយឡើយ…! ជូនពរអ៊ុំ ឆាប់ទទួលបានសុខភាពល្អឡើងវិញ ដោយសារ មានអ្នកមើលថែទាំ យ៉ាងពិសេសនៅជាប់ក្បែរជានិច្ច…!”។

~

ដោយឡែកទៀតសោតក្រោយលោកតា ព្រហ្មម៉ាញ ត្រូវចូលស-ង្គ្រោះបន្ទាន់ប៉ុន្មានថ្ងៃពេលនេះតារាកំប្លែងអ្នកនាង កាឆយ បានទម្លាយពីស្ថានភាពរបស់លោកតា ព្រហ្មម៉ាញ ហើយដោយបានប្រាប់បែបនេះថា “លោកពូ ព្រហ្មម៉ាញ បានធូរតិចហើយ តែគាត់នៅងើបវិល ហើយញ៉ាំអីមិនទាន់បាន”៕

~

~

~

~


Comment here