តារា

រំភើបណាស់ ! ក្រោយបានដឹងថា លោកគ្រូ ព្រហ្ម ម៉ាញ កំពុងតែនៅក្នុងមន្ទីរពេទ្យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយថ្លៃព្យាបាល ជាទឹកប្រាក់ចំនួន…

~

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តពុកម៉ែបងប្អូនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះលោកគ្រូ ព្រហ្ម ម៉ាញ ដែលជាអ្នកច្រៀងអាយ៉ៃជើងចាស់ដ៏ល្បីឈ្មោះបានដួលសន្លប់ស្តូកស្តឹង ដោយសារតែជំងឺលើសឈា-ម ដំណឹងមួយនេះបានធ្វើឲ្យមហាជនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

~

យ៉ាងណាមិញក្រោយទទួលដំណឹងថាលោកគ្រូ ព្រហ្ម ម៉ាញ បានកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យភ្លាម ឃើញថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ ម៉ែន នារីសុភ័ក្រ តំណាងដ៏ ខ្ពង់ខ្ពស់បានផ្តល់អំណោយដល់ក្រុមគ្រួសារលោកគ្រូ ព្រហ្ម ម៉ាញ ក្នុងទឹកប្រាក់ចំនួន ៥ ពាន់ដុល្លារ ទុកសម្រាប់ចំណាយលើការព្យាបាលជំងឺលោកគ្រូ ព្រហ្ម ម៉ាញ ។

~

ជាក់ស្តែងក្រោយទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួចឃើញថាតារាកំប្លែងស្រី អ្នកមីង កាឆយ បានបង្ហោះរៀបរាប់នៅលើហ្វេសប៊ុកថា ៖ « ក្នុងនាមខ្ញុំជាភរិយារបស់លោក ព្រហ្ម ម៉ាញ សូមថ្លែងអំណរអរគុណដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ ម៉ែន នារីសុភ័ក្រ តំណាងដ៏ ខ្ពង់ខ្ពស់ បានផ្តល់ជាអំណោយដល់រូបនាងខ្ញុំនិងក្រុមគ្រួសារ ក្នុងឱកាសនេះនាងខ្ញុំនិងក្រុមគ្រួសារសូមបួងសួងដល់វត្ថុស័ក្កសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សានិងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសេីរ 21/03/2022 » ៕

~

សូមទស្សនារូបភាពខាងក្រោម៖

~

~

~

~

Comment here