តារា

អត់ខ្វល់! មិនខ្ចីចូលសិល្បៈ Bird សុខចិត្តមកធ្វើរឿងនេះ នៅតាមផ្លូវ…

~

ប្រទេសថៃ៖ បន្ទាប់ពី តារាសម្ដែងស្រី Tangmo បានទទួលមរណភាព ជិតមួយខែទៅនេះ បណ្ដាហ្វេនៗជាច្រើននៅតែផ្ញើរក្ដីអាល័យចំពោះនាង ជាពិសេស ក៏បានបង្ហាញអារម្មណ៍អាណិតអាសូរចំពោះ លោក Bird ដែលជាសង្សាតារាស្រីរូបនេះ ដែលមានក្តីស្រលាញ់យ៉ាងស្មោះត្រង់ចំពោះនាង ផងដែរ។

~

ដោយឡែក កាលពីថ្មីៗនេះ ស្រាប់តែមានការបើកបង្ហាញនូវរូបភាពរបស់ លោក Bird ដែលបានត្រៀមខ្លួន វិលត្រឡប់មកលក់ទឹកក្រូចម្តងទៀត ដែលជារូបភាពចេញពីអ្នកប្រើប្រាស់ TikTok ម្នាក់ និងបានបង្ហោះ នៅពេលដែលលោកបើកទ្វារថយន្ត ពណ៌ស ព្រមទាំងបានលើកឡើងថា Bird មកយកឡានទៅលក់ទឹកក្រូច និងប្រាប់ឲ្យអ្នកគ្រប់គ្នា ជួយផ្តល់ការគាំទ្រដល់រូបលោក ផង។

~

យ៉ាងណាមិញ បើត្រលប់ទៅ កាលពី ៣ ឆ្នាំមុន ក្នុងឆ្នាំ ២០១៩ លោក Bird ក៏បានបង្ហោះរូបភាពខ្លួនឯង ដែលកំពុងតែលក់ទឹកក្រូចច្របាច់ស្រស់ៗ នៅក្នុងគណនី instagram ផ្ទាល់ខ្លួន ផងដែរ៕ ប្រភព៖ Kapookសូមទស្សនារូបភាពខាងក្រោម៖

~

~

~

Comment here