សង្គម

ពុទ្ធោះអើយ! ហេតុអ្វីអ្នកទាំងអស់គ្នា គ្មានចិត្តជួយប្អូនខ្ញុំ មនុស្សច្រើនណាស់នាំគ្នាឈរមើល…(មានវិដេអូ)

~

ពីរនាក់ប្តីប្រពន្ធធ្វើការនៅធនាគារមួយនៅទីរួមខេត្តស្វា-យរៀង រួមដំណើរនឹងកូនស្រីម្នាក់ បើកឡានជ្រុលចង្កូត ក្រឡា-ប់ចូលប្រឡាយនៅត្រង់ចំនុច ស្ពានឣូរស្រង៉ាំ ឃុំ ដូនស ស្រុកស្វា-យជ្រុំ ខេត្តស្វា-យរៀង វេលាម៉ោង ៤ ០០ ល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅកន្លែងកើតហេតុ។

~

ហេតុការណ៍នេះ បានបណ្តាលឲ្យ កូនស្រីរបួ សក្បាលធ្ងន់ ប្រពន្ធបានបាត់បង់ជីវិត រួមទាំងកូនក្នុងផ្ទៃផងដែរ ដោយសារល-ង់ទឹកភក់ ជួយមិនទាន់។ ពេលទទួលបានដំណឹង អកុសលនេះភ្លាម បុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ ម៉ែន ឡា ដែលត្រូវជាពូ ជនរង-គ្រោះ ក៏បានបង្ហោះសាររៀបរាប់ទាំងក្ដីអាល័យថា៖

~

«ក្មួយស្រីដ៏ល្អរបស់ពូលាបង ប្អូនទាំងអស់គ្នាគ្មានថ្ងៃបានជួបជារៀងរហូត។ សូមជាតិក្រោយ កុំឲ្យក្មួយស្រីល្អរបស់ពូអាយុខ្លីដូចជាតិនេះទៀត»។

ឯនារីជាបងស្រី នារីរង-គ្រោះ ក៏បានបង្ហោះសារ បង្ហាញក្ដីឈឺចា-ប់ថា៖ «ហេតុអ្វីអ្នកទាំងអស់គ្នា គ្មានចិត្តជួយប្អូនខ្ញុំ មនុស្សច្រើនណាស់នាំគ្នាឈរមើល បើប៉ះលើគ្រួសារអ្នក សួរថាអ្នកឈរមើលនឹងចេះឈឺចា-ប់អត់? Muth Leakhena អូនលាទៅរហូតហើយ»។

~

ជុំវិញហេតុការណ៍គ្រោះ-ថ្នាក់ចរាចរណ៍នេះផងដែរ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានប្រតិកម្មជាខ្លាំងផងដែរ ពេលដែលមនុស្សគ្រប់គ្នាបានឃើញវីដេអូគ្រោះ-ថ្នាក់នោះ មានមនុស្សច្រើនកុះករ នៅកន្លែងកើតហេតុភ្លាមៗ តែពុំមានអ្នកចុះជួយស-ង្គ្រោះ ដោយទុករហូត ហួស-ពេល៕

~

~

~

~

~

Comment here