តារា

កាន់តែសង្វេគ! ធ្លាយវីដេអូ តេងម៉ូ ធ្លាក់ទឹករួចប្រឹងហែលខ្វៃៗ មកច្រំាងជិតដល់ហើយស្រាប់តែ…

~

ប្រទេសថៃ៖ កាលពីថ្ងៃអង្គារ៍ ទី២២ ខែមីនា ឆ្នាំ២០២២កន្លងទៅម្សិលមិញនេះ មហាជន និងជាពិសេសអ្នកតាមដានរឿងក្តីរបស់តារាស្រីថៃដ៏ល្បី Tangmo Nida បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញវីដេអូមួយដោយបានបង្ហាញពីសកម្មភាពរបស់តារាស្រីរូបនេះ ខំប្រឹងហែលទឺកឡើងមកលើគោក មុនពេលស្លា-ប់ រហូតទទួលបានការចា-ប់អារម្មណ៍ពីសំណាក់មហាជនពេញបណ្តាញសង្គម។

~

ជាក់ស្តែងនៅក្នុងវីដេអូដែលថតចេញពីកាមេរ៉ាសុវត្ថិភាពដែលដែលថតចេញពីកាមេរ៉ាក្រុង Bang Kruai ខេត្តNonthaburiនោះ គេសង្កេតឃើញសកម្មភាពរបស់តារាសម្តែងស្រី Tangmo Nida ខំប្រឹងត្រដរហែលទឹកមកច្រាំង ប៉ុន្តែខណ:នោះមានទូកមួយបានធ្វើដំណើរមកក្បែរតែបែរជាមិនជួយស្រង់នាងទៅវិញ។ ហេតុការណ៍ដ៏ចម្លែកនេះ បានធ្វើឲ្យមហាជនថៃជាច្រើនចោទជាសំនួរត្រង់ៗដល់ការធ្វើការរបស់សមត្ថ-កិច្ច ថាតើហេតុអ្វីនៅមិនទាន់កំណត់មុខសញ្ញាបាន។

~

សូមបញ្ជាក់ផងដែរថា គិតមកត្រឹមពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ សំ-ណុំរឿងក្តីរបស់តារាស្រីថៃដ៏ល្បី Tangmo Nida នៅមិនទាន់បានបិទបញ្ចប់នៅឡើយទេ ខណ:ដែលមហាជនជាច្រើនបានទទូចឲ្យមានការស្វែងរកយុត្តិធម៌សម្រាប់តារាស្រី Tangmo ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

~

~

~

~

~

~

Comment here