សង្គម

រន្ធត់ណាស់! កូនបានទៅចោលម៉ាក់និងប៉ាហើយ ម៉ាក់ស្តាយកូនណាស់សូមកូនទៅបានសុខជួបតែមនុស្សល្អ ប៉ាម៉ាក់ស្រលាញ់កូនខ្លាំងណាស់… (មានវីដេអូ)

~

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នារីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ សៃ ហួយ បានធ្វើការឡាយផ្ទាល់ ចែករំលែកបទពិសោធន៍ឈឺចា-ប់ ទាំងទឹកភ្នែកហូរមិនឈប់ បន្ទាប់ពីខ្លួនទើបតែសម្រាលកូនបានជាង១០ថ្ងៃ បែរកូនត្រូវឃ្លាតឆ្ងាយ ជារៀងរហូតគ្មានថ្ងៃត្រលប់ ដោយសារតែកំហុសអចេតនា មិនបានដឹងពីស្ថានភាពកូន ព្រោះពុំមានធ្វើទុក្ខអ្វីទាំងអស់។

~

នារីជាម្ដាយទារកខាងលើក៏បាននិយាយរៀបរាប់ឲ្យដឹង ទាំងទឹកភ្នែកថា៖ «ដំបូងឡើយ ខ្លួនមានជ្រាបទឹកភ្លោះ ហើយមានអារម្មណ៍ថា ដូចជារាងធ្ងរៗពោះ ទើបហៅស្វាមីឲ្យដឹកខ្លួន ទៅកាន់មន្ទីរពេទ្យនៅឯភ្នំពេញ ពេលទៅដល់ គ្រូពេទ្យបានប្រាប់ថា កូនមិនអាចទុកបានទៀតទេ មានតែសម្រេចចិត្តថា ត្រូវធ្វើការវះកាត់ ឬចា-ក់ថ្នាំឲ្យកូនកើត។

~

បន្ទាប់ មកនារីជាម្ដាយសម្រេចចិត្តឲ្យគ្រូពេទ្យ ចា-ក់ថ្នាំដើម្បីកើត។ ពេលកើតហេតុ ពេទ្យប្រាប់ថា កូនមានសុខភាពល្អធម្មតាទេ គ្រាន់តែខ្ទាំឈា-មត្រង់កន្ទុយភ្នែកទាំងសងខាងបន្តិច ហើយរយៈពេលមួយខែនឹងបាត់ទៅវិញហើយ ព្រមទាំងមានលឿង ដោយប្រាប់នារីជាម្ដាយថា ហាលថ្ងៃទៅបាត់ហើយ តែពុំបានប្រាប់ថា រយៈពេលប៉ុន្មានថ្ងៃបើពុំបាត់លឿន ត្រូវមកពេទ្យឡើយ។

~

រំលងបានជាង១០ថ្ងៃ កូនបែរប្រែជាខ្សោយ តែពុំមានធ្វើទុក្ខអ្វីឡើយ ហើយស្រាប់តែយប់មុនថ្ងៃកើតហេតុ ស្រាប់តែចា-ប់ផ្តើមធ្វើទុក្ខ ស្អែកឡើងនារីជាម្ដាយក៏បានយកកូនទៅមន្ទីរ ឯនៅអ្នកលឿង គ្រូពេទ្យបានប្រាប់ថា កូនខ្សោយណាស់ ឲ្យប្រញាប់យកកូនទៅគន្ធបុប្ផាទៅ។ ពេលទៅដល់ បន្ទាប់ពីតេស្តកូវីដហើយ ពេទ្យប្រាប់ថា ហេតុអ្វីទុក្ខកូនដល់ថ្នាក់នេះ លឿងស៊ីដល់ខួរក្បាលហើយ ដោយប្រាប់ឲ្យម្ដាយត្រៀមចិត្ត ទីបំផុតគេក៏ឃ្លាតម្ដាយទៅទាំងវ័យក្មេង។

~

នារីជាម្ដាយបានបន្តទៀតថា៖ ក្រុមគ្រូពេទ្យនៃមន្ទីពេទ្យ គន្ធបុប្ផា ក៏បានប្រាប់ទៀតថា បើកូនមានជំងឺលឿង យកកូនទៅហាលថ្ងៃពេលព្រឹកៗ ក្នុងរយៈពេលតែមួយសប្ដាហ៍ បើពុំបាត់ទេនោះ ត្រូវប្រញាប់យកកូនមកមន្ទីរពេទ្យជាបន្ទាន់កុំឲ្យហួស-ពេល»។

ពេលកូនឃ្លាតឆ្ងាយទៅភ្លាមៗ បែបនេះ នារីជាម្ដាយក៏បានសរសេររៀបរាប់ទាំងក្ដីឈឺចា-ប់ទៀតថា៖ «កូនបានទៅចោលម៉ាក់ និងប៉ាហើយ ម៉ាក់ស្តាយកូនណាស់ សូមកូនទៅបានសុខ ជួបតែមនុស្សល្អ ប៉ាម៉ាក់ស្រលាញ់កូនខ្លាំងណាស់ បើអាចវិលមករកម៉ាក់វិញណាកូនម៉ាក់ ម៉ាក់នៅចាំកូន ២១ ខែមីនា ឆ្នាំ២០២២ កូនទើបបាន១៣ថ្ងៃ កូនទៅចោលម៉ាក់ប៉ាហើយកូនសម្លាញ់»៕

~

~

~

~

~

~

Comment here