តារា

ទីបំផុត បងប្រុស ដែលកំពុងល្បី ភ្លេងលេងបទ “Lady” តែគាត់បែរជាច្រៀងបទ “កំពតកំពូលដួងចិត្ត” នោះ ចេញបកស្រាយការពិតហើយ គឺដំបូងឡើង…(មានវីដេអូ)

# កាលពីពេលថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញបងប្រុសម្នាក់ ឈ្មោះ កែវ រដ្ឋា បានឡើងបកស្រាយចម្រៀងមួយបទ លេងកម្សាន្ត ក្នុងកម្មវិធីមួយ ដោយភ្លេងលេងបទ “Lady” តែរូបគាត់ បែរជាបកស្រាយបទ “កំពតកំពូលដួងចិត្ត​” ទៅវិញ ហើយក៏បានធ្វើឲ្យអ្នកទស្សនា ភ្ញាក់ព្រឺតគ្រប់គ្នា និងឆ្ងល់យ៉ាងខ្លាំង។ នៅទីបំផុត បងប្រុសម្នាក់នេះ បានចេញមុខបកស្រាយការពិតហើយ ជាមួយ ក្រុមការងារ តារាញូស៍ ដោយបងប្រុសបានបញ្ជាក់ថា ៖ # “ខ្ញុំអ្នកចម្រៀង ហើយក៏ជាម្ចាស់តន្ត្រីមួយ ឈ្មោះថា តន្ត្រី រដ្ឋាសំបូរ នៅទឹកដីអង្គស្នូល, កាលនោះខ្ញុំបានទៅចូលរួមកម្មវិធីនោះ ហើយមិត្តភ័ក្តិ និងបងប្អូនសុំឲ្យខ្ញុំឡើងច្រៀង ហើយមិត្តភ័ក្តិឲ្យច្រៀងបទ “Lady” ដល់អ៊ីចឹងខ្ញុំគ្មានចេះឯណា នៅពេលនោះ មានឃើញអត់កន្លែងដែលខ្ញុំកាន់ក្បាលមេក្រូឡើងលើនោះ គឺមិនមែនកាយវិការទេ គឺកំពុងរកនឹកថាច្រៀងបទអី ស្រាប់តែនឹកឃើញបទ ខេត្តកំពត…”។ # តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ នៃកិច្ចសម្ភាសន៍ពិសេសខាងក្រោមនេះទំាងអស់គ្នា ៖ # # # # # # # # # #

Comment here