សង្គម

ក្តៅៗ!!! ទីបំផុត អ្នកនាង ទ្រី សុផានិត Live វីដេអូ សុំទោស លោកស្រី ទ្រី ដាណា ដែលត្រូវជាប្អូនស្រី របស់ខ្លួនហើយ ដោយរៀបរាប់ទំាងទឹកភ្នែកថា…(មានវីដេអូ)

# មហាជនជាច្រើន ពិតជាបានជ្រាបហើយ កាលពី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងផុតទៅថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងមួយដោយ អ្នកនាង ទ្រី សុផានិត អ្នកលក់ផលិតផល # តាមអនឡាញម្នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួននេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ កាលពី # ឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។ពេលទៅដល់តុលាការ អ្នកនាង ទ្រី សុផានិត បានសន្លប់ ហើយភ្លាមៗនោះ ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង។លុះដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញនេះ អ្នកនាង ទ្រី សុផានិត បានចេញមុខ បញ្ជាក់ពីស្ថានភាពជំងឺរបស់ខ្លួនហើយ ដោយប្រាប់ថា “នាងខ្ញុំ ទ្រី សុផានិត គិតមកត្រឹមថ្ងៃទី20 ខែ11 # នេះនាងខ្ញុំបានធូស្បើយខ្លះៗហើយ! សូមអគុណពុកម៉ែបងប្អូន និងមិត្តភក្តិទាំងអស់ ដែលបានមកសួរសុខទុក្ខនាងខ្ញុំ ដល់មន្ទីពេទ្យ និងពុកម៉ែបងប្អូនខ្លះទៀត ដែលជូនពរ និងសុខទុក្ខនាងខ្ញុំតាមការខំមិន សូមជួបតែសេចក្ដីសុខគ្រប់ៗគ្នា!”។ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកនាង ទ្រី សុផានិត បាន Live វីដេអូមួយ ដោយចេញ # មុខសុំទោស លោកស្រី ទ្រី ដាណា ដែលត្រូវជាប្អូនស្រី របស់ខ្លួន ដោយរៀបរាប់ទំាងទឹកភ្នែកថា “ក្នុងពេលនេះដែរ ខ្ញុំក៏សុំធ្វើការLiveសុំទោសទៅដល់ប្អូនស្រី ទ្រី ដាណា ដែលជាប្អូនស្រីរបស់នាងខ្ញុំ ដែលខ្ញុំមានការLive ពាក្យដែលមិនសមរម្យ ទៅដល់ប្អូន សុំបងប្អូនទំាងអស់គ្នា ជួយស៊ែរដើម្បីទៅដល់ ប្អូនស្រីខ្ញុំផង ឲ្យខ្ញុំសុំទោសផង ដោយប៉ះពាល់ទៅដល់កិត្តិយស និង មុខមាត់កិតិ្តយសរបស់ប្អូនស្រី…”។ # # # # # # # #

Comment here